កំណត់ត្រាជីវិត៖ កុំស្អប់ភាពក្រ តែត្រូវខំអភិវឌ្ឍខ្លួន Life Journal: Rise above poverty through self-development."

Life Record: Don't hate poverty, but strive to develop yourself
0 Views
កំណត់ត្រាជីវិត៖ កុំស្អប់ភាពក្រ តែត្រូវខំអភិវឌ្ឍខ្លួន Life Journal: Rise above poverty through self-development."
កំណត់ត្រាជីវិត៖ កុំស្អប់ភាពក្រ តែត្រូវខំអភិវឌ្ឍខ្លួន មនុស្សភាគច្រើនស្អប់ក្រណាស់ខ្លាចក្រណាស់។ ហេតុអ្វី? ព្រោះនៅពេលក្រមនុស្សជាច្រើនតែងតែមើលងាយយើង។ ពេលយើងក្រមិនត្រឹមតែអ្នកដទៃទេ សូម្បីតែអ្នកនៅជិតខ្លួនយើងដូចជា ក្រុមគ្រួសារ ឬមិត្តភក្តិ ក៏អាចមានការមើលងាយដែរ។ ដូច្នេះហើយ មនុស្សជាច្រើនខិតខំរកលុយ និងព្យាយាមធ្វើអ្វីៗដើម្បីឲ្យជីវិតកាន់តែប្រសើរ។ មានមនុស្សមួយចំនួនគិតថា ការមានមិត្តភក្តិច្រើនគឺសំខាន់។ ប៉ុន្តែពិតប្រាកដហើយ មិនចាំបាច់មានមិត្តភក្តិច្រើនពេកទេ។ អ្វីដែលសំខាន់គឺយើងត្រូវខំរកលុយ ខំអភិវឌ្ឍខ្លួនឯង។ នៅពេលយើងមានសមត្ថភាព មានភាពជោគជ័យ មនុស្សជុំវិញខ្លួនយើងក៏នឹងកើនឡើងដោយឯងៗ។ ការចង់ក្លាយជាអ្នកជោគជ័យក្នុងការរកស៊ី យើងត្រូវស្គាល់មនុស្សឲ្យបានច្រើន។ ការស្គាល់មនុស្សច្រើន និងការបង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃ គឺជាផ្នែកសំខាន់មួយនៃភាពជោគជ័យ។ គេតែងនិយាយថា “ដើរជាមួយអ្នកមាន យើងនឹងមានឱកាសក្លាយជាអ្នកមានដែរ” ព្រោះយើងអាចរៀនគំនិត និងបទពិសោធន៍ពីពួកគេ។ ការងារដើម្បីរៀន មិនមែនត្រឹមតែដើម្បីប្រាក់ខែ មនុស្សជាច្រើនមានការយល់ច្រឡំថា ការធ្វើការឲ្យគេ គឺជាការធ្វើការ…