លាក្នុងអណ្តូង

រឿងអប់រំអំពីសត្វលាក្នុងអណ្តូង៖ បង្រៀនឱ្យយើងចេះរលាស់រាល់បញ្ហាក្នុងជីវិតចោល ហើយតស៊ូឈានជើងឡើងលើដើម្បីទទួលបានជោគជ័យ។
លាក្នុងអណ្តូង
រឿងអប់រំខ្លី៖ សត្វលាក្នុងអណ្តូង និងការតស៊ូក្នុងជីវិត នៅថ្ងៃមួយ សត្វលាមួយក្បាលរបស់កសិករម្នាក់បានធ្លាក់ចូលអណ្តូងមួយ។ សត្វលាស្រែករោទ៍យ៉ាងកំសត់អស់ជាច្រើនម៉ោង ខណៈដែលកសិករជាម្ចាស់កំពុងត្រិះរិះរកវិធីសង្គ្រោះ។ នៅទីបំផុត គាត់បានសម្រេចចិត្តថា ដោយសារតែលានេះចាស់ណាស់ទៅហើយ ហើយគាត់ក៏ត្រូវការលុបអណ្តូងនេះចោលផងដែរ ដូច្នេះការសង្គ្រោះវាហាក់ដូចជាមិនចំណេញឡើយ។ គាត់បានបបួលអ្នកជិតខាងមកជួយលុបអណ្តូង។ ពួកគេម្នាក់ៗបានចាប់យកប៉ែល ហើយចាប់ផ្តើមចូកដីបោះចូលទៅក្នុងអណ្តូង។ កាលពីដំបូង សត្វលាស្រែករោទ៍ដោយក្តីរន្ធត់ ប៉ុន្តែបន្តិចក្រោយមក វាក៏ចាប់ផ្តើមស្ងាត់ទៅវិញ ដែលធ្វើឱ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយចូកដីបានពីរបីប៉ែល កសិករបានអើតមើលទៅក្នុងអណ្តូង ហើយគាត់មានការភ្ញាក់ផ្អើលជាខ្លាំង។ គាត់ឃើញថា រាល់ពេលដែលដីមួយប៉ែលបោះទៅលើវា សត្វលានោះតែងតែ រលាស់ខ្លួនជម្រុះដីទៅក្រោម រួចហើយជាន់ឡើងមកលើមួយជំហាន ។ នៅពេលអ្នកជិតខាងបន្តចូកដីបោះទៅលើវា សត្វលាក៏បន្តរលាស់ខ្លួនជម្រុះដី ហើយជាន់ឡើងមួយជំហានម្តងៗ រហូតបានមកដល់មាត់អណ្តូង ហើយរត់ចេញទៅដោយក្តីរីករាយបំផុត។ ដំបូន្មានក្…