វិធីចិញ្ចឹមមាន់កុំឲ្យឈឺ និងងាប់ (សម្រាប់ការចិញ្ចឹមជាលក្ខណៈគ្រួសារ)

How to raise chickens without getting sick and dying (for family farming)
ការចិញ្ចឹមមាន់

បច្ចេកទេសការពារ និងថែទាំមាន់ឱ្យមានសុខភាពល្អ និងឆាប់ធំ

💉 វ៉ាក់សាំងគឺជាខែលការពារ៖ ការផ្ដល់វ៉ាក់សាំងត្រឹមត្រូវតាមអាយុកាល ជួយកាត់បន្ថយការប្រឈមនឹងការខាតបង់ស្ទើរតែទាំងស្រុង។ ទោះមាន់ឈឺ ក៏ស្ថិតក្នុងកម្រិតស្រាលដែលអាចព្យាបាលបានដែរ។

⚠️ កត្តាចម្បងដែលបណ្ដាលឱ្យមាន់ឈឺ

  • ផ្ដល់ទឹកមិនស្អាត ឬមិនគ្រប់គ្រាន់
  • ចិញ្ចឹមបែបលែងឱ្យដើរស៊ីពាសវាលពាសកាល (ភក់ជ្រាំ ទីកន្លែងមិនស្អាត)
  • ចំណីដុះផ្សិត ស្អុយ ឬផ្អូម
  • ការចម្លងជម្ងឺពីសត្វដទៃ (មូស កណ្ដុរ ឆ្កែ ឆ្មា ទា...)
  • ទ្រុងមាន់មិនមានអនាម័យ និងខ្វះការការពារពីខ្យល់/កម្ដៅខ្លាំង

🌿 វិធីសាស្ត្របញ្ចៀសជម្ងឺ

ខ្ទឹមស៖ បុកឱ្យម៉ត់លាយជាមួយចំណី 4% ជាប្រចាំរាល់ថ្ងៃ។

ខ្ញី៖ បុកឱ្យម៉ត់លាយជាមួយចំណី 3% ជាប្រចាំរាល់ថ្ងៃ។

ទឹកស្អាត៖ លាយជាមួយមេ EM ឬ EXM (10ml ក្នុងទឹក 1លីត្រ) ឱ្យផឹកតាំងពីតូច។

🍲 រូបមន្តចំណីធ្វើឱ្យមាន់ឆាប់ធំ

គ្រឿងផ្សំ កម្រិត (%)
ពោតក្រហមបុកល្អិត40%
កន្ទក់ធុនល្អ20%
បន្លែ (ត្រកួន, ឆាយ៉ា, កន្ធំថេត)15%
បាយដាំពីចុងអង្ករ10%
ស្កររងូ ឬស្ករកាកអំពៅ4%
កាកដូង4%
ម្សៅងាវ (សម្រាប់មេមាន់)3%
EM, ព្រីម៉ិច4%

*បញ្ជាក់៖ គួរលាយខ្សាច់ខ្លះក្នុងចំណី ដើម្បីជួយដល់ការរំលាយអាហារ។

💡 បើមានបញ្ហាជម្ងឺធ្ងន់ធ្ងរ គួរពិគ្រោះជាមួយជំនាញកសិកម្មឱ្យបានច្បាស់លាស់។


ប្រភព៖ លោកគ្រូ អ៊ាង សុផល្លែត Sophalleth

Post a Comment