តើអ្នកកំពុងរង់ចាំឱកាសមែនទេ? ស្វែងយល់ពីអាថ៌កំបាំងនៃភាពជោគជ័យដែលមិនមែនផ្អែកលើព្រេងវាសនា។ អត្ថបទនេះនឹងបង្ហាញអ្នកពីរបៀបកសាងសមត្ថភាព ប្រើប្រាស់ពេលវេលាឱ្យមានតម្លៃ និងការតស៊ូដូចតំណក់ទឹកពេញក្អម ដើម្បីបើកទ្វារនៃឱកាសមាសសម្រាប់ជីវិតអ្នក។"
ការទទួលបាននូវជោគជ័យលើរឿងអ្វីមួយ តែងតែជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប។ ប៉ុន្តែឱកាសទាំងនោះវាមិនមែនកើតឡើងដោយឯកឯងនោះឡើយ គឺវាពឹងផ្អែកលើការខំប្រឹងប្រែង ជាជាងការពឹងផ្អែកលើព្រេងវាសនា។ វាជាការប្រកួតប្រជែងដ៏ស្វិតស្វាញមួយ ពីព្រោះនរណាៗក៏ចង់បានឱកាសជោគជ័យបែបនេះដែរ។
បទពិសោធន៍មួយនៃការបរាជ័យក្នុងការបាត់បង់ឱកាស គឺការប្រមាថពេលវេលាដោយអាងថា ព្រឹកពេក ថ្ងៃពេក ល្ងាចពេក ឬយប់ពេក ហើយក៏ទុកកិច្ចការងារទាំងនោះចោល។ បើសិនជាអ្នកចង់ធ្វើអ្វីមួយ ពេលវេលាគឺសំខាន់ខ្លាំងណាស់ ហើយក៏ត្រូវស្វែងយល់ឱ្យច្បាស់ពីអត្ថប្រយោជន៍ និងគោលដៅដែលត្រូវធ្វើផងដែរ។
បើអ្នកទទួលបានឱកាសហើយ អ្នកត្រូវស្វែងយល់ពីឱកាសនោះឱ្យបានច្បាស់ និងត្រូវកសាងសមត្ថភាពដើម្បីតម្រូវនឹងលក្ខខណ្ឌដែលគេត្រូវការ។ ការត្រៀមលក្ខណៈឱ្យបានល្អអាចនឹងធ្វើឱ្យយើងទទួលបានជោគជ័យ។ ហើយទោះបីជាមានការបរាជ័យវិញក៏មិនត្រូវអស់សង្ឃឹមដែរ ត្រូវព្យាយាមលើកក្រោយទៀត។ ជារួមគឺត្រូវធ្វើកិច្ចការអ្វីមួយដោយក្តីសង្ឃឹម។
អ្នកត្រូវរំលឹកខ្លួនឯងថា យើងក្រតែមិនខ្ជិល និងមិនដេកចាំឱកាសដើរមករកយើងដែរ ដូចពាក្យមួយឃ្លាពោលថា៖ “ទ្វានឹងបើកដល់អ្នកដែលបានគោះ”។
កិច្ចខិតខំប្រឹងប្រែងមិនទុកកិច្ចការចោល អ្នកក៏គង់នឹងបានសម្រេចក្នុងថ្ងៃណាមួយ ដូចជាក្អមដែលគេតាំងទុកលើដំបូក ពេលភ្លៀងធ្លាក់ខ្ជោកៗរាល់ថ្ងៃ អស្រ័យយូរទៅគង់តែពេញបានយ៉ាងដូច្នោះដែរ។