ហេតុអ្វីញ៉ាំឆ្អែតហើយងងុយ? អាថ៌កំបាំងរបបអាហារជួយឱ្យរាងកាយមានថាមពលពេញមួយថ្ងៃ។

អ្នកតែងតែងងុយគេងខ្លាំងក្រោយពេលញ៉ាំបាយថ្ងៃត្រង់មែនទេ? ស្វែងយល់ពីមូលហេតុពិតប្រាកដ និងវិធីកែសម្រួលរបបអាហារ ៥ ចំណុចពីអ្នកជំនាញ ដើម្បីជួយឱ្យខួរក្បាលស្រឡះ
ហេតុអ្វីញ៉ាំឆ្អែតហើយងងុយ? អាថ៌កំបាំងរបបអាហារជួយឱ្យរាងកាយមានថាមពលពេញមួយថ្ងៃ។
🥗 តិចនិកហូបចុកដើម្បីបំបាត់អាការៈងងុយគេងនៅពេលថ្ងៃ "ប្តូររបបអាហារ ប្តូរជីវិត" គន្លឹះជម្រុះភាពងងុយគេង និងបង្កើនថាមពលពេញមួយថ្ងៃ។ នៅពេលអាកាសធាតុប្រែប្រួល មនុស្សជាច្រើនតែងជួបបញ្ហាងងុយគេងខុសធម្មតា ទោះបីជាយប់ឡើងគេងលក់ស្កប់ស្កល់ក៏ដោយ ក៏ពេលថ្ងៃនៅតែអស់កម្លាំង ល្វើយ សូម្បីតែកាហ្វេក៏ជួយមិនចង់ឈ្នះ។ លោកស្រីនាយិកា ដាយ យ៉ុងមុី (Dai Yongmei) អ្នកជំនាញផ្នែកអាហារូបត្ថម្ភ បានពន្យល់ថា មូលហេតុពិតប្រាកដបណ្តាលមកពី "ទម្លាប់ញ៉ាំអាហារមិនត្រឹមត្រូវ" ដែលធ្វើឱ្យជាតិស្ករក្នុងឈាមឡើងចុះលឿនពេក រហូតធ្វើឱ្យខួរក្បាលស្ពឹក និងខ្វះអុកស៊ីសែនមួយរយៈ។ ៥ វិធីកែសម្រួលការហូបចុក ដើម្បីស្មារតីវៃឆ្លាត៖ 🍚 កាត់បន្ថយក្រុមម្សៅស គួរកាត់បន្ថយការញ៉ាំបាយស នំបុ័ងស ឬនំប៉ាវច្រើនពេក ព្រោះវាធ្វើឱ្យជាតិស្ករហក់ឡើងខ្ពស់ ហើយធ្លាក់ចុះមកវិញលឿន ដែលនាំឱ្យយើង "ងងុយក្រោយពេលឆ្អែត" ។ គួរជំនួសដោយអង្ករសម្រូប ឬដំឡូងជ្វាវិញ។ 🥚 បន្ថែមប្រូតេអ៊ីនល្អ ការញ៉ាំស៊ុត ទឹកដោះគោ សាច់សត្វឥតខ្លាញ់ និងត្រី ប្រៀបដូចជាការចាក់សាំងគុណភាពខ…