🥗 តិចនិកហូបចុកដើម្បីបំបាត់អាការៈងងុយគេងនៅពេលថ្ងៃ
"ប្តូររបបអាហារ ប្តូរជីវិត" គន្លឹះជម្រុះភាពងងុយគេង និងបង្កើនថាមពលពេញមួយថ្ងៃ។
នៅពេលអាកាសធាតុប្រែប្រួល មនុស្សជាច្រើនតែងជួបបញ្ហាងងុយគេងខុសធម្មតា ទោះបីជាយប់ឡើងគេងលក់ស្កប់ស្កល់ក៏ដោយ ក៏ពេលថ្ងៃនៅតែអស់កម្លាំង ល្វើយ សូម្បីតែកាហ្វេក៏ជួយមិនចង់ឈ្នះ។
៥ វិធីកែសម្រួលការហូបចុក ដើម្បីស្មារតីវៃឆ្លាត៖
គួរកាត់បន្ថយការញ៉ាំបាយស នំបុ័ងស ឬនំប៉ាវច្រើនពេក ព្រោះវាធ្វើឱ្យជាតិស្ករហក់ឡើងខ្ពស់ ហើយធ្លាក់ចុះមកវិញលឿន ដែលនាំឱ្យយើង "ងងុយក្រោយពេលឆ្អែត"។ គួរជំនួសដោយអង្ករសម្រូប ឬដំឡូងជ្វាវិញ។
ការញ៉ាំស៊ុត ទឹកដោះគោ សាច់សត្វឥតខ្លាញ់ និងត្រី ប្រៀបដូចជាការចាក់សាំងគុណភាពខ្ពស់ឱ្យរាងកាយ។ វាជួយឱ្យស្មារតីវៃឆ្លាត និងមិនងាយហត់ ជាពិសេសក្នុងអាហារពេលព្រឹក និងថ្ងៃត្រង់។
បន្លែពណ៌បៃតងសម្បូរជាតិ "ប៉ូតាស្យូម" ដែលជួយឱ្យសាច់ដុំមានកម្លាំង និងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ កាត់បន្ថយភាពនឿយហត់នៃរាងកាយ។
កាត់បន្ថយមាន់បំពង នំខេក ឬតែទឹកដោះគោ។ នៅពេលក្រពះធ្វើការធ្ងន់ រាងកាយនឹងទាញយកអុកស៊ីសែនទៅប្រើនៅទីនោះច្រើនពេក ធ្វើឱ្យខួរក្បាលខ្វះអុកស៊ីសែន និងងងុយគេង។
ការខ្វះជាតិទឹកធ្វើឱ្យយើងឈឺក្បាល និងល្វើយ។ គួរផឹកទឹកឱ្យបាន ១.៥ ទៅ ២ លីត្រក្នុងមួយថ្ងៃ (ទឹកក្តៅឧណ្ហៗកាន់តែល្អ) ដើម្បីរក្សាភាពរស់រវើកនៃកោសិកាខួរក្បាល។