ការជឿជាក់លើខ្លួនឯង (Believe in Yourself):
សោភ័ណភាពនៃអំណាចខាងក្នុង
វិធីនៃការគិតដ៏ត្រឹមត្រូវមួយនៃការចាប់ផ្តើមពីខ្លួនឯង នោះគឺការជឿជាក់លើខ្លួន ជឿលើសមត្ថភាពដែលខ្លួនមាន។ ភាគច្រើននៃមនុស្សជោគជ័យ គឺចាប់ផ្តើមពីអំណាចនៃខាងក្នុងដែលបានជម្រុញឱ្យចេញមកខាងក្រៅ ដើម្បីជំនះនូវឧបសគ្គដែលមានមករារាំងក្នុងការប្រព្រឹត្តឆ្ពោះទៅកាន់គោលដៅរបស់អ្នក។
នៅពេលដែលអ្នកមិនច្បាស់ក្នុងចិត្ត ទឹកមុខរបស់អ្នកនឹងបង្ហាញមកភ្លាមនូវភាពស្ទាក់ស្ទើរ។ បើអ្នកមិនច្បាស់ក្នុងចិត្តថាអាចធ្វើបានផង តើអ្នកដទៃអាចទុកចិត្តជួលអ្នកឱ្យកាន់តំណែងនោះដូចម្តេចទៅ? នេះគឺជាជំងឺ "មិនជឿលើខ្លួនឯង" ដែលត្រូវតែព្យាបាលឱ្យទាន់ពេលវេលា។
១. រកឱ្យឃើញមូលហេតុ៖ ចំណាយពេលវិភាគខ្លួនឯងឱ្យដូចគ្រូពេទ្យពិនិត្យអ្នកជំងឺ ថាហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្វះថាមពលបែបនេះ?
២. ប្រើរូបមន្តស្វ័យបង្គាប់ (Self-Affirmation)៖ និយាយពាក្យវិជ្ជមានទៅកាន់ខ្លួនឯងឱ្យបានដដែលៗជារៀងរាល់ថ្ងៃ។