Partner for community action

បច្ចេកទេសដាំផ្កាកុលាបក្នុង "ជាលឫស្សី"៖ វិធីសាស្ត្រងាយៗ ទទួលបានផលខ្ពស់ Techniques for growing roses in "Rose Pots"

បច្ចេកទេសដាំផ្កាកុលាបក្នុងជាលឫស្សី

ផ្កាកុលាប មិនត្រឹមតែជាផ្កាសម្រាប់តាំងលម្អបន្ថែមសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាដំណាំសេដ្ឋកិច្ចដែលអាចជួយលើកកម្ពស់ជីវភាពបានយ៉ាងប្រសើរ។ ថ្ងៃនេះយើងនឹងសិក្សាពីបច្ចេកទេសដាំក្នុង "ជាលឫស្សី" ដែលជោគជ័យបំផុត។

១. ការរៀបចំសម្ភារៈ និងការផ្សាំ

  • ជាលឫស្សី និងស្បោងប្លាស្ទិក៖ ប្រើស្បោងទ្រាប់ខាងក្នុងជាល ដើម្បីការពារកុំឱ្យជ្រុះដីពេលស្រោចទឹក។
  • វិធីផ្សាំ៖ ប្រើឫសកំប្លោកបកសម្បករុំមែកដែលថ្លោសល្អ រួចចងថង់ប្លាស្ទិកពីខាងក្រៅ បាញ់ទឹកឱ្យសំណើមរហូតដុះឫស (ប្រហែល ១ ខែ)។
  • ការលាយដី៖ លាយដីជាមួយជីកំប៉ុស ជីអង្កាម ស្លឹកឈើ និងស្មៅរលួយ។

២. បច្ចេកទេសដាំដុះ

នៅពេលមែកផ្សាំដុះឫសល្អហើយ យើងត្រូវយកមកដាក់ដាំក្នុងជាលដែលរៀបចំរួច៖

  • ជីករណ្តៅជម្រៅ ៥ សង់ទីម៉ែត្រ
  • ក្នុងមួយជាលដាំតែ ១ មែក ប៉ុណ្ណោះ ដើម្បីឱ្យដើមថ្លោស និងបែកមែកបានពេញជាល។

៣. ការថែទាំក្រោយការដាំ

💧 ការស្រោចទឹក ស្រោចទឹក ១ ថ្ងៃ ២ ដង (ព្រឹក-ល្ងាច) ដើម្បីរក្សាសំណើមដី។
🌱 ការជ្រួយដី ឧស្សាហ៍បោចស្មៅ និងជ្រួយដីឱ្យធូរ ដើម្បីឱ្យឫសស្រូបយកជីជាតិបានល្អ។
🧪 ជី និងថ្នាំ បាញ់ថ្នាំ និងដាក់ជី ១ អាទិត្យម្តង ដើម្បីការពារសត្វចង្រៃ និងជំនួយស្លឹក។
✂️ ការសម្អាត បេះស្លឹកណាដែលមិនល្អចោល ដើម្បីឱ្យវាឆាប់ចេញត្រួយថ្មី។
"ផ្កាកុលាបមានអាយុ ៣ ខែ ចាប់ផ្ដើមចេញផ្កា និងអាចប្រមូលផលលក់បានហើយ។"

៤. ទីផ្សារ និងអត្ថប្រយោជន៍

បច្ចុប្បន្ន ផ្កាកុលាបក្នុងជាលឫស្សីមានតម្លៃចាប់ពី៖

៣,៥០០៛ - ១៥,០០០៛ / ជាល

ក្រៅពីតាំងលម្អ កុលាបក៏ត្រូវបានគេយកទៅធ្វើជាគ្រឿងសម្អាង តែ និងឱសថព្យាបាលជំងឺផ្សេងៗផងដែរ។


រៀបរៀងដោយ៖ BONGSOKLA