សព្វថ្ងៃនេះទំនិញមកពីប្រទេសចិន កំពុងតែគ្រប់គ្រងការនាំចូលមួយភាគធំព្រោះប្រទេសចិន មានរោងចក្រផលិតធំៗ ដែលមានអនុភាពផលិត ផលិតផលជាច្រើនមុខ ក្នុងតម្លៃមួយទាប ដែលអាចធ្វើអោយអ្នកនាំចូលទំនេញអាចមានឱកាសធ្វើអាជីវកម្មបានខ្ពស់ជាមួយមុខរបរនេះ។

ដើម្បីយល់ដឹងពីដំនើការទិញលក់ទំនិញតាមអនឡាញពីប្រទេសចិន Business Cambodia សូមបបង្ហាញពីដំណើរការមួយចំនួន ដែលសម្រួលដល់ការនាំចូលទំនិញបានជោគជ័យ៖

១.ស្វែងរកផលិតផលសក្តានុពល

ជំហានដំបូងនៃការនាំចូលអ្នកត្រូវស្វែងរកពត៌មានមួយចំនួនទាក់ទងជាមួយផលិតផល ថាតើអ្នកចង់នាំចូលអ្វី ហើយក្នុងទីផ្សារកម្ពុជាមានតម្រូវការទីផ្សារធំធេងឬអត់ ជាយោបល់អ្នកគួរតែស្វែងរកពត៌មានបន្ថែមពីផលតផលនៅលើវេបសាយ Alibaba.com , Taobao,ជាដើម ហើយស្វែងពត៌មានពីផលិតផល ពីតម្លៃលក់ចេញ និងពីចំនួនដែលអាចបញ្ជាទិញបានផងដែរ ដើម្បីងាយស្រួលក្នុងការបញ្ជាទិញ។

២.ស្វែងរកដៃគូទិញទំនិញ

ជំហានទី ២ អ្នកគួរតែប្រឹក្សាជាមួយភ្នាក់ងារទិញទំនិញមួយចំនួននៅក្នុងស្រុក ដើម្បីយល់ដឹងបន្ថែមទៀតអំពីនីតិវិធីបញ្ជាទិញ និងរយៈពេលនៃការបញ្ជាទិញ ក៏ដូចជាតម្លៃលើសេវាជួយទិញរបស់ក្រុមហ៊ុនផងដែរ។ ការដែលស្វែងរកជំនួយពីក្រុមហ៊ុនបញ្ជាទិញវាមានលក្ខខណៈងាយស្រួលមិនស្មុកស្មាញ ព្រោះក្រុមកាងាររបស់ក្រុមហ៊ុនគេមានបណ្តាញបញ្ជាទិញជាមួយរោងចក្រនៅប្រទេសចិន ដោយយើងគ្រាន់តែផ្តលរូបភាពគម្រូទៅអោយក្រុមហ៊ុនគេនិងដំណើការកាងារជូនភ្លាម។

៣.លក់គម្រូផលិតផលមុនធ្វើទីផ្សារ

បន្ទាប់ពីបញ្ជាទិញទំនិញច្បាស់លាស់ហើយ អ្នកត្រូវធ្វើលិខិតបញ្ជាក់ពីកាលបរិច្ឆេតមកដល់របស់ទំនិញអោយបានច្បាស់លាស់ ព្រោះក្រុមហ៊ុនបញ្ជាទីញភាគច្រើនគេមានពេលវាលាច្បាសលាស់ នៃការមកដល់នៃទំនិញ។ មូលហេតុដែលយើងត្រូវទាមទារ មានភាពច្បាសលាស់បែបនេះ គឺគោលបំណងយើងអាចដកឃ្លាទៅស្វែងរកអតិថិជនតាមរយៈការលក់គម្រូផលិតផផលខ្លះ ដើម្បីអង្រួនទីផ្សាអោយគេបានស្គាល់។ អ្នកអាចយកគម្រូទាំងនោះទៅលក់តាមអនឡាញ ឬលក់ដោយផ្ទាល់ជាមួយភ្ញៀវ។

៤.ក្រុមកាងារទីផ្សារ

បន្ទាប់ពីរទំនិញមកដល់ទឹកដីកម្ពុជាហើយអ្វី ដែលអ្នកគួរតែធ្វើបន្ទាប់នោះគឺស្វែងរកក្រុមកាងារដើម្បី បង្កើតទ័ពលក់មួយ ក្នងការដំណើការទីផ្សារនៅក្នុងប្រទេសកម្ពុជា។ បើអ្នកជ្រើសរើសនាំចូលផលិតផលមានសក្តានុពល ហើយអ្នករើសរើសអ្នកជំនាញទិញបានទាន់ពេលវេលា ហើយអ្វីដែលកាន់តែពិសេសននោះគឺការកសាងប្រពន្ធលក់មួយអោយខ្លាំងនៅក្នុស្រុក ដែលធ្វើអោយផលិតផលរបស់អ្នកស្ថិតនៅក្នុងកម្រិតជោគជ័យខ្ពស់។ ចំពោះកសាងទ័ពលក់សូមស្វែងរកលើពត៌មានចាស់ៗរបស់ Business Cambodia។ សូមចម្លងដោយមានក្រមសីលធម៌

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)
អ្នកនិពន្ធសៀវភៅ៖ អាត់បី (កម្លាំងជម្រុញអោយលក់់ដាច់)


Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: