សញ្ញា​ ​៥​យ៉ាង​នេះ​ ​​លោក​អ្នក​គួរ​តែ​ចាប់​ផ្ដើម​ការ​រកស៊ី​ទៅ

សញ្ញា​ ​៥​យ៉ាង​នេះ​ ​​លោក​អ្នក​គួរ​តែ​ចាប់​ផ្ដើម​ការ​រកស៊ី​ទៅ
សញ្ញាណទាំង ៥ បង្ហាញថាដល់ពេលដែលអ្នកត្រូវចាប់ផ្ដើមអាជីវកម្ម តើលោកអ្នកកំពុងស្ទាក់ស្ទើរក្នុងការឈានជើងចូលក្នុងពិភពជំនួញមែនទេ? បើលោកអ្នកមានជួបរោគសញ្ញាទាំង ៥ យ៉ាងនេះ វាគឺជាសញ្ញាណដែលបញ្ជាក់ថា លោកអ្នកត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាម្ចាស់អាជីវកម្មហើយ៖ ១) អ្នកមើលឃើញពីឱកាសជុំវិញខ្លួន៖ បើមើលឃើញឱកាសហើយ តើគួរនៅចាំអ្វីទៀត? ត្រូវតែចាប់ផ្ដើមតែម្ដងទៅ បើមិនដូច្នោះទេ ឱកាសនោះនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អ្នកដទៃជាមិនខាន។ ២) អ្នកមានទម្លាប់ធ្វើការងារកាន់តែយូរ និងច្រើនជាងមុន៖ នៅពេលដែលលោកអ្នកកាន់តែលះបង់ពេលវេលាដើម្បីធ្វើការងារ ហើយមានទម្លាប់ថាមិនឈប់បើការងារមិនទាន់ហើយ នោះគឺជាសញ្ញាមួយបង្ហាញថា លោកអ្នកមានសក្ដានុពលអាចក្លាយជាអ្នករកស៊ីបាន។ ៣) អ្នកមានសំណួរជាច្រើន៖ បើមានទម្លាប់ជាមនុស្សពូកែសាកសួរ ចង់ដឹងចង់ឮច្រើន នោះដល់ពេលដែលលោកអ្នកអាចប្រែខ្លួនជាអ្នកមានចម្ងល់លើកិច្ចការធ្វើអាជីវកម្ម ដើម្បីស្វែងរកដំណោះស្រាយថ្មីៗ។ ៤) មើលឃើញពិភពលោកខុសពីគេ៖ នេះជាធាតុផ្សំដ៏សំខាន់បំផុត។ ការមើលឃើញខុសពីគេ ជាដើមចមនៃការបង្កើតអ្វីដែលថ្មី ប្លែក និងអាចទទួលបានជោគជ័យដោយនឹកស្មានមិនដល់។ ៥) មើលឃើញរឿងរ៉ាវច្រើនដែលត្រូវធ្វ…