​វា​ជា​សញ្ញាណ​ដែល​បង្ហាញ​ថា​ ​​ដល់​ពេល​ដែល​លោក​អ្នក​គួរ​តែ​ចាប់​ផ្ដើម​អាជីវកម្ម​ហើយ​ បាន​ជួប​រោគ​សញ្ញា​ទាំង​ ៥​យ៉ាង​នេះ។

១) ​​អ្នក​មើល​ឃើញ​ពី​ឱកាស​ជុំវិញ​ខ្លួន៖​ បើ​មើល​ឃើញ​ឱកាស​​ហើយ​ តើ​គួរ​នៅ​ចាំ​អ្វី​ទៀត?​ ត្រូវ​តែ​ចាប់​ផ្ដើម​តែ​ម្ដង​ទៅ​ បើ​មិន​ដូច្នោះ​ទេ​ឱកាស​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គេ​ជា​មិន​ខាន។

២) ​អ្នក​​មាន​ទម្លាប់​​ធ្វើ​​ការងារ​​កាន់​តែ​​យូរ​ និង​ច្រើន​ជាង​មុន៖ នៅ​ពេល​ដែល​​​លោក​អ្នក​កាន់​តែ​លះបង់​ពេល​វេលា​ដើម្បី​​ធ្វើ​ការងារ​​ ​ហើយ​មាន​ទម្លាប់​ថា​ មិន​ឈប់​បើ​ធ្វើ​ការងារ​មិន​ទាន់​ហើយ។ នោះ​គឺ​ជា​រោគសញ្ញា​មួយ​បង្ហាញ​ថា​ លោក​អ្នក​​អាច​ក្លាយ​ជា​អ្នក​រក​ស៊ី​បាន​ហើយ។

៣) ​អ្នក​មាន​សំណួរ​ជា​ច្រើន៖ បើ​មាន​ទម្លាប់​ជា​មនុស្ស​មាន​សំណួរ​​ច្រើន​ ចង់​ដឹង​ចង់​ឭ​ច្រើន​នោះ​​​ នោះ​គឺ​ដល់​ពេល​​ដែល​លោក​អ្នក​អាច​​ប្រែ​ខ្លួន​ជា​អ្នក​មាន​ចម្ងល់​ច្រើន​លើ​កិច្ចការ​​ធ្វើ​អាជីវកម្ម។

៤) ​មើល​ឃើញ​ពិភពលោក​ខុស​ពី​គេ៖ ​នេះ​ជា​ធាតុ​មួយ​ដែល​ចាំ​បាច់​ជាង​​គេ​ ​ពេល​ដែល​មនុស្ស​មើល​ឃើញ​ពិភពលោក​ខុស​ពី​គេ។ ​ការ​មើល​ឃើញ​ខុស​ពី​គេ​ ជា​​ដើម​ចម​បង្កើត​អ្វី​ដែល​ថ្មី​ ហើយ​អាច​ទទួល​បាន​ជោគជ័យ​ដោយ​នឹក​ស្មាន​មិន​ដល់។

៥) មើល​ឃើញ​រឿង​រ៉ាវ​​ច្រើន​​ដែល​ត្រូវ​ធ្វើ៖ ​អ្នក​មាន​ទម្លាប់​ជា​​សហគ្រិន​ គឺ​មិន​មែន​​​​ផ្ដោត​តែ​ទៅ​លើ​កិច្ចការ​តែ​មួយ​នោះ​ទេ​ ពោល​គឺ​មាន​កិច្ចការ​ជា​ច្រើន​​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ក្នុង​ពេល​ដំណាល​គ្នា។ គេ​មិន​ភ្លេច​ពី​គ្រួសារ​ ពី​មិត្តភក្ដិ និង​ពី​ការងារ​របស់​គេ។ បើ​អ្នក​មាន​ចំណុច​នេះ​ដែរ​នោះ​ ​លោក​អ្នក​​អាច​ក្លាយ​ជា​សហគ្រិន​បាន​ជា​មិន​ខាន៕

ដោយ៖ រតនៈ​វិភូ​​​​​​


Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: