ប្រទេសកាន់តែមានភាពជឿនលឿន ទីផ្សារកសិកម្មកាន់តែមានសក្តានុពល

ស្របពេលបច្ចុប្បន្ននេះមាននិន្នាការកាន់តែខ្លាំងលើវិស័យបច្ចេកវិទ្យា សហគ្រិនមួយ​ចំនួន​កំពុងងា​កទៅរ​ក​​របរណាដែរទាក់ទងនឹងវិស័យបច្ចេកវិទ្យាច្រើនជាង វិស័យកសិកម្មទៅវិញ។ ដោយសារមើលឃើញថា នេះជាឱកា​ស​មួយដែលយើងត្រូវតែចាប់យកអោយបាន «បច្ចុប្បន្ននេះ មានតែទីផ្សារក្នុងវិស័យកសិកម្មទេ ដែលកាន់តែរីកធំឡើងជាប់ជានិច្ច»។

ប្រទេសកាន់តែមានភាពជឿនលឿន ទីផ្សារវិស័យកសិកម្មកាន់តែមានសក្តានុពល ដោយសារ​ត​ម្រូវ​ការក្នុងវិស័យនេះមិនធ្លាក់ចុះទេ មានតែកើនឡើង ដោយសារមូលហេតុសំខាន់ធំៗចំនួន ២៖

  • ទី១- ដោយសារវិស័យ​កសិក​ម្ម​បាន​ផ្គត់​ផ្គង់ស្បៀងដល់ប្រជាជន ដែលចំនួនប្រជាជនកាន់តែកើនឡើង តែអ្នកប្រកបរបរកសិកម្មកាន់តែតិច ក៏​ព្រោះ​តែសហគ្រិន​មួយ​ចំនួនធំបានចាប់អាជីវកម្មផ្នែកវិស័យបច្ចេកវិទ្យា ធ្វើឲ្យទីផ្សារលើវិស័យកាន់តែខ្ពស់។ 
  • ទី២- កសិកម្មជាវត្ថុធាតុដើម​ដ៏​សំ​ខា​ន់ មិនអាចខ្វះបានសម្រាប់ទ្រទ្រង់ដល់វិស័យឧស្សាហកម្ម ដូច្នេះប្រសិនបើប្រទេសកាន់តែរីកចម្រើន នោះតម្រូវ​ការ​លើ​វិ​ស័​យ​នេះកាន់តែមានខ្ពស់ថែមទៀត។
ដោយឡែក សម្រាប់បញ្ហាទីផ្សារកសិកម្មសម្រាប់កសិករនៅតែជាបញ្ហានៅឡើយ ដោយកសិករភាគច្រើនបានលើកឡើងថា កម្ពុជា​គ្មាន​ទីផ្សារកសិកម្ម ឬក៏ដាំដុះបានហើយតែលក់មិនដាច់ទៅវិញ ដែលធ្វើឲ្យប្រទេសពឹង​ផ្អែក​លើវិ​ស័យ​ក​សិក​ម្ម​នេះ​នៅ​តែ​ក្រ​ដដែល។ 

សម្រាប់បញ្ហាគ្មានទីផ្សារនេះ លោកបណ្ឌិត យ៉ង សំាងកុមារ បានជំទាស់ថា កម្ពុជាមិនមានបញ្ហាអត់ទីផ្សារនោះទេ តែសំខា​ន់​ក​សិ​ករ​ពិបាកចូលក្នុងទីផ្សារ បើកម្ពុជាអត់ទីផ្សារ មូលហេតុអ្វីបានជាកម្ពុជាត្រូវនាំចូលពីប្រទេសជិតខាងច្រើនម្លេ៉ះ ដូចបន្លែរាប់​លាន​តោន ពងមាន់ ពងទារាប់លានគ្រាប់ជាដើម៕
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: