ការបង្កាត់ពូជរុក្ខជាតិមានសារៈសំខាន់ណាស់សម្រាប់កសិករក្នុងការដាំរុក្ខជាតិ ដំណាំហូបផ្លែផ្សេងៗ ជាពិសេសការបង្កាត់ពូជ ដោយមិនប្រើគ្រាប់ដូចជា ការបំបៅ ការតខ្នែង ការតមែក ឬចុង ជាដើម​ វាធ្វើឱ្យចំណេញពេលវេលា ឆាប់បានទទួលទិន្នផល។

ការបំបៅមែក


គឺជាការបង្កាត់ពូជដោយប្រើមែករបស់រុក្ខជាតិ មានដំណាក់កាលដូចខាងក្រោម៖

1. ជ្រើសរើសមែកដែលល្អ និងមិនចាស់ពេក ស្លឹកល្អ គ្មានរោគ ឬសត្វបំផ្លាញ បានទទួលពន្លឺថ្ងៃគ្រប់គ្រាន់

2. កាត់សំបកចេញ ជុំវិញមែកចេញប្រវែង 1 ថ្នាំងដៃ ហើយកោសឲ្យទក់

3. យកស្រកីដូងហើយដំឱ្យទក់ យកទៅត្រាំទឹក ហើយពូត ឱ្យសល់ទឹកសើមៗ ដាក់ក្នុងថង់ រួចយកទៅរុំមែកដែល ចង់បំបៅ

4. ស្រោចទឹកជាប្រចាំ នៅពេលមែកដែលបំបៅដុះឬស ពណ៌លឿងត្នោត ចុងឬសពណ៌ស (ក្រោយពេលបំបៅ 1-2 ខែ) ទើបអាចកាត់បាន

5. យកមែកទៅផ្សាំ 1-2 ខែ ហើយនាំយកទៅដាំបាន។

ការតមែក


ការតមែកគឺជាការយកមែកពូជល្អមកតភ្ជាប់ដើមដែលត្រូវការត និយមប្រើសម្រាប់ការប្តូរពូជដែលល្អជាង ដែលកសិករត្រូវការ ព្រោះទទួលបានផលល្អដូចជាៈ ដើមស្វាយ ខ្នុរ ស្ពឺ ជាដើម។

  • ការតមែកបែបសម្រួចភ្ជាប់ៈ រុក្ខជាតិ ឬដំណាំដែលនិយមមានដូចជា ទៀប ទទឹម​ Croton ផ្កាក្រដាសជាដើម។
(1)​ កាត់មែក ឬដើមដែលត្រូវការត ឱ្យសល់ប្រវែងប្រហែល 4 ថ្នាំងដៃ រួចពុះឱ្យចំកណ្តាលមែក ឬដើមដែលចង់ដោតភ្ជាប់ ឱ្យជ្រៅប្រហែល 2 ថ្នាំដៃ។

(2) នាំយកមែកពូជល្អមកសម្រួច ប៉ុន្តែឱ្យចេញជារាងសំប៉ែតបន្តិច ប្រវែង 2 ថ្នាំដៃ។

(3) យកមែកពូជល្អដោតភ្ជាប់មែក ឬដើមដែលត្រូវការត ឱ្យមែកទាំងពីរចូលគ្នាក្លាយជាដើមតែមួយ រួចយកខ្សែចងស្នាមត ទាំងខាងលើ និងខាងក្រោមឱ្យណែន។

(4) យកថង់ប្លាស្ទិកមកឃ្លុមហើយចងឱ្យជិត​ រួចយកទៅទុកនៅក្នុងម្លប់។

ប្រសិនបើ មែកឬដើមនៅកណ្តាលថ្ងៃ បន្ទាប់ពីឃ្លុមថង់ប្លាស្ទិកហើយ ត្រូវឃ្លុមដោយក្រដាសមួយជាន់ទៀត ដើម្បីមិនឱ្យពន្លឺថ្ងៃចូលបាន។


រយៈពេល 15-20 ថ្ងៃ នឹងសង្កេតឃើញបណ្តូលថ្មី ឬចេញស្លឹកថ្មី គួរយកថង់ប្លាស្ទិកចេញ

រយៈពេល 30 ថ្ងៃ ស្រាយខ្សែចេញឱ្យអស់ បន្ទាប់មកយកទៅដាំ ឬមើលថែឱ្យបានល្អ។


Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: