តើ "ឱកាសអាជីវកម្ម" ពិតប្រាកដ បង្កប់ខ្លួននៅទីណា?
❶ តាមដានទំនោរនៃស្ថានភាពសង្គម
ស្ថានភាពសង្គមតែងតែផ្លាស់ប្តូរ និងបង្ហាញពីតម្រូវការថ្មីៗ។ ឧទាហរណ៍៖ នៅពេលជីវភាពគ្រូបង្រៀន ឬមន្ត្រីរាជការត្រូវបានដំឡើង ប្រាកដណាស់ថាជីវភាពពួកគេនឹងប្រសើរឡើង។ ក្នុងនាមជាអ្នកជំនួញ អ្នកត្រូវសួរថា "តើអ្វីជាតម្រូវការបន្ទាប់របស់ពួកគាត់?" នោះហើយជាកន្លែងដែលឱកាសលាក់ខ្លួន។
❷ ការដោះស្រាយបញ្ហា (Solving Problems)
"អ្នកលក់ធម្មតាលក់ផលិតផល ចំណែកអ្នកលក់អាជីពលក់ដំណោះស្រាយ"
រាល់បញ្ហាដែលមនុស្សជួបប្រទះក្នុងជីវិតប្រចាំថ្ងៃ សុទ្ធតែជាឱកាស។ បើអ្នកអាចរកផ្លូវចេញ ឬជួយសម្រួលដល់ការលំបាករបស់ពួកគេបាន អ្នកនឹងក្លាយជាម្ចាស់អាជីវកម្មដែលទទួលបានការគាំទ្រខ្លាំងបំផុត។
❸ ស្វែងរកចន្លោះប្រហោងក្នុងទីផ្សារ (Market Gaps)
នេះជាការប្រើ "គំនិតច្នៃប្រឌិតក្រៅប្រអប់"។ វាជាការផ្ដោតលើក្រុមអតិថិជនតូច (Niche Market) ដែលមានតម្រូវការពិសេស តែមិនទាន់មានក្រុមហ៊ុនណាបំពេញចិត្តពួកគេបាននៅឡើយ។ បើអ្នករកឃើញចន្លោះប្រហោងនេះ លទ្ធផលនឹងតបស្នងមកវិញយ៉ាងអស្ចារ្យ។