មនុស្សភាគច្រើនតែងមានក្ដីស្រមៃថាចង់មានអាជីវកម្មខ្លួនឯង ជាជាងការធ្វើការឲ្យអ្នកដទៃ ។ ក្នុងចំណោមអាជីវកម្មជាច្រើន អាជីវកម្មហាងកាហ្វេកំពុងទទួលការចាប់អារម្មណ៍ពីសំណាក់សហគ្រិនបច្ចុប្បន្ន។ ហេតុដូចនេះ ខ្ញុំ សូមលើកយកចំណុចមួយចំនួនដែលអាចជួយដល់ប្រិយមិត្តជាបច្ច័យក្នុងការបើកដំណើរការអាជីវកម្មប្រភេទនេះ។
១. កំណត់ប្រភេទហាងកាហ្វេដែលអ្នកចង់បើក
កំណត់ទំហំទឹកប្រាក់ដែលអ្នកមានលទ្ធភាពបើក។ សួរខ្លួនឯងថា តើអ្នកចង់សេងហេងកាហ្វេដែលមានស្រាប់ ទិញស្លាកយីហោ (Brand) ហាងកាហ្វេល្បី ឬចង់ចាប់ផ្ដើមហាងកាហ្វេថ្មីសន្លាងដោយខ្លួនផ្ទាល់? ទន្ទឹមគ្នានេះ អ្នកក៏ត្រូវគិតផងដែរថា តើអ្នកចង់ជួលបុគ្គលិក ឬចាប់ផ្ដើមធ្វើជាថៅកែ និងកូនឈ្នួលដោយខ្លួនឯង។២. ស្វែងយល់ពីមុខជំនួញនេះជាមុន
អ្នកអាចសាកល្បងសុំធ្វើការងារជាអ្នកឆុងកាហ្វេ និងភេសជ្ជៈនៅហាងកាហ្វេជោគជ័យណា មួយដើម្បីអាចឲ្យអ្នកអាចសិក្សាស្វែងយល់ពី របៀបឆុងកាហ្វេ ឬលាយភេសជ្ជៈដទៃ។ ស្របគ្នានេះដែរអ្នកអាចសង្កេតមើលពីដំណើរការអាជីវកម្មទាំងមូលការគ្រប់គ្រងនិងស្រូបទាញអតិថិជនពីអ្នកគ្រប់គ្រងរបស់អ្នក។៣. បង្កើតគម្រោងផែនការ
ចំណុចទី ៣ ដែលអ្នកត្រូវធ្វើគឺ បង្កើតគម្រោងផែនការអាជីវកម្មដែលបរិយាយពីតម្លៃជាវផលិតផល បរិក្ខារផលិត ការទិញអាជ្ញាប័ណ្ណ និងសម្ភារៈប្រើប្រាស់នានាដែលអ្នកត្រូវការក្នុងការបង្កើតអាជីវកម្មនេះ។៤. ជ្រើសរើសទីតាំង
បន្ទាប់ពីសរសេរផែនការហើយ អ្នកត្រូវកំណត់ទីតាំងដែលចង់បង្កើតជំនួញ។ ទីតាំងនៃជំនួញត្រូវឲ្យសមទៅនឹងប្រភេទអតិថិជនដែលអ្នកចង់បាន។ ទីតាំងដ៏ល្អគួរស្វែងរកកន្លែងដែលសម្បូរមនុស្សធ្វើដំណើរឆ្លងកាត់ និងមានកន្លែងចតយានជំនិះងាយស្រួល។៥. ផ្សព្វផ្សាយ
ដើម្បីឲ្យអតិថិជនរបស់អ្នកបានដឹងថា ពីអាជីវកម្មថ្មីរបស់អ្នកត្រូវធ្វើការផ្សព្វផ្សាយ ។ ការផ្សព្វផ្សាយអាចធ្វើឡើងក្រោមរូបភាពផ្សេងៗគ្នាទៅតាមទំហំថវិការបស់អ្នកដូចជា តាមរយៈកាសែត ទស្សនាវដ្ដី វិទ្យុ ខិត្តប័ណ្ណ ឬបណ្ដាញសង្គមដូចជា Facebook Ads ជាដើម។ ស្របគ្នានេះដែរ នៅដំណាក់កាលដំបូងអ្នកអាចបង្កើតប្រូម៉ូសិនថ្មីៗដូចជា ញ៉ាំ ៥ ដង ថែមជូន ១ ដងដោយឥតគិតថ្លៃ ឬអាចជាការផ្ដល់ជូនគូប៉ុងថ្លៃអាហារ ឬប័ណ្ណបញ្ចុះតម្លៃជាដើម។៦. ទំនាក់ទំនងជាមួយបណ្ដាក្រុមហ៊ុននានា
ជំហានដំបូងក្នុងការជួយឲ្យអាជីវកម្ម កាហ្វេរបស់អ្នកដំណើរការគឺ ការបង្កើតបណ្ដាញអតិ ថិជន។អ្នកអាចទាក់ទងក្រុមហ៊ុន ឬស្ថាប័នណាដែលត្រូវការកាហ្វេរបស់អ្នក ។ អ្នកអាចចរចាជា មួយក្រុមហ៊ុនទាំងនោះក្នុងតម្លៃពិសេសណាមួយឬផ្ដល់ជូនសេវាកម្មដឹកយកដល់កន្លែងជាដើម ។ក្រៅពីចំណុចទាំង ៦ ខាងលើ តើមិត្តអ្នកអានមានអ្វីចង់បន្ថែមដែរឬទេ?
ប្រភព៖ ehow
Post A Comment: