ការធ្វើការអោយគេ ជាប្រភពទុននៃការចាប់ផ្តើម​អាជីវកម្មខ្លួនឯង

នៅក្នុងបទបង្ហាញកាលល្ងាចមិញ របស់លោកឧកញ្ញ៉ា ម៉ុង ឬទ្ធី បានបង្ហាញនូវបទពិសោធន៍និង ចំណេះ​ដឹង​ផ្ទាល់ខ្លួន ដែលលោកធ្លាប់ប្រកបអាជីវកម្មទទួលបានជោគជយ័នៅកម្ពុជា។ ក្នុង​បទ​ឧទ្ទេស​នាមនេះ​ លោកឧកញ្ញ៉ា ​បាន​លើក​ឡើងថា«មុនចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ត្រូវចាប់ផ្តើមធ្វើការឲ្យគេសិន» លោកថាកុំអាលប្រញាប់ចាប់​ផ្តើម​អា​​ជីវកម្មខ្លួនឯងភ្លាមៗ។

លោកឧកញ៉ាបានពន្យល់ថា ការធ្វើការងារឲ្យគេជាទុនមួយដ៏សំខាន់ ព្រោះគ្រប់ការងារទំាងអស់​សុទ្ធ​តែប​ង្រៀន​លោកអ្ន​ក​ទា​ក់​​ទងនឹងគំនិតអាជីវកម្ម ហើយបន្ទាប់មកលោកអ្នកត្រូវតែចាប់យក​គន្លឹះណាមួយនៃការ​ងារ​មក​បង្កើត​ជាអាជីវកម្ម​សម្រា​ប់​ខ្លួន​ឯ​ង។ លោកបានបន្ថែមថា ពេលខ្លះលោកអ្នកចង់រកស៊ីតែមិនដឹងរកស៊ីជំនួញអ្វី លោកអ្នកអាចធ្វើការងារឲ្យ​គេសិនទម្រាំ​រក​ឃើ​ញ​នូវឱកាសល្អ និងមុនរបបណាមួយ នោះយើងក៏មានបទពិសោធន៍ស្រាប់ដែរ។​

លោកបា​ន​បន្ត​ថា បើអ្នកខ្វះទុនត្រូវយកខ្លួនធ្វើជាដើមទុន ពោលគឺត្រូវធ្វើការឲ្យគេសិន ព្រោះពេលធ្វើការ លោកអ្នកមិនបាន​គិតតែ​ពីប្រាក់​ខែ​ទេ លោកបានដឹងថា អ្វីដែលសំខាន់ជាងប្រាក់ខែ គឺចំណេះដឹងដែលយើងរៀនសូត្រពីការងារ ដើម្បីយកធ្វើទុនពេលចា​ប់​ផ្តើ​មរ​កស៊ីខ្លួនឯង។​

គួរបញ្ជាក់ដែលថា លោកឧកញ៉ា ម៉ុង ឬទ្ធី ក៏ជាអ្នកជំនួញដែលមានទ្រព្យធន យ៉ាងសម្បើមម្នាក់នៅក្នុងប្រទេសកម្ពុជាភា្លម។ ថ្វីត្បិតតែមានទ្រព្យសម្បត្តិច្រើនបែបនេះក៏ពិតមែន តែលោកតែងធ្វើខ្លួនជាមនុស្សសាមញ្ញ និង ជាទីគោរពស្រឡាញ់នៃប្រជាជនភាគច្រើនផងដែរ ព្រោះតែលោកចូលចិត្តប្រើជីវិតដូចជាប្រជាជនធម្មតា ហើយតែងជួយដល់ប្រជាជន​តាមរយៈ ជំនួញដែលលោកបានបង្កើតទៀតផង៕ 
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: