ឈានពិសិដ្ឋបាញ់នាយសេនាធិការឲ្យជ្រុះសក្ត័លើស្មាត្រូវបានលាតត្រដាងទង្វើពិតយ៉ាងច្បាស់ក្រឡែត។

បន្ទាយមានជ័យ៖ យោងប្រភពពីសមត្ថកិច្ចអន្តោប្រវេសន៏ច្រកអន្តរជាតិប៉ោយប៉ែតបានលួចខ្សិបឲ្យដឹងថា កាលពីម៉ោង៨និង៤៥នាទី០៩មេសា២០១៧ អនុសេនីយ៏ទោ ឈាន ពិសិដ្ឋ បានដកកាំភ្លើងខ្លីបាញ់លើលោក អនុសេនីយ៏ទោ សេម មករា ១គ្រាប់ត្រូវស្មាខាងឆ្វេងធ្លាក់សក្តិលើស្មា ។សកម្មភាពបាញ់លើលោកសេម មករានោះធើ្វឡើងនៅចំពោះមុខលោកឧត្តមសេនីយ៏ត្រី សឹម សំអាត មេប៉ុស្តិច្រកទ្វារតែម្តង តែជាកុសលផលបុណ្យរបស់លោកសេម មករាទើបមិនបណ្តាលឲ្យស្លាប់ទេ គ្រាន់តែរងរបួសត្រង់ស្មាឆ្វេង ។

ឆ្លើយតបនិងករណីដ៏រន្ធត់ខាងលើ លោកសេម មករាបានលើកឡើងថា៖ ការបាញ់របស់បុគ្គលឈាន ពិសិដ្ឋមកលើរូបលោកគឺជាករណីប៉ងសម្លាប់លោក ព្រោះកាំភ្លើងបានតម្រង់មកលើក្បាលរបស់លោក តែលោកហាក់បានដឹងមុនទើបគ្រាប់មកត្រូវត្រង់ស្មា ។ ដើមចមដែលនាំឲ្យឈាន ពិសិដ្ឋបាញ់មកលើរូបលោកនោះគឺផ្តើមចេញពីរឿងលោកហៅកូនចៅមកសួរនាំដើម្បីកែតម្រង់ តែបែជាឈានពិសិដ្ឋខឹងទាញកាំភ្លើងបាញ់លោកតែម្តង ។

យ៉ាងក៏ដោយ លោកឧត្តមសេនីយ៏ត្រី សឹម សំអាត មេប៉ុស្តិច្រកអន្តរជាតិបោយបែតហាក់ចង់បិទបាំងការពិត ដោយលោកប្រាប់ថាគ្មានករណីបាញ់បោះគ្នាកើតមាននោះឡើយ តែទីបំផុត លោកបានបង្ហើបបែបចុងអណ្តាតថា មានតែលោកចាប់ខ្លួនជនបង្កបញ្ជូនទៅភ្នំពេញបាត់ហើយ ។ 

លោកឈាន ពិសិដ្ឋ ត្រូវបានលោកអភិបាលខេត្តប/ជ ស្នើសុំអង្គភាពខាងលើដកចេញពីច្រកទ្វារបោយបែតម្តងរួចមកហើយក្រោយបុគ្គលរូបនេះមានរឿងអាស្រូវលើករណីដួលសន្លប់ ចោទប្រធានសមាគមន៏ពង្រឹងសេដ្ឋកិច្ចក្រៅប្រពន្ធ័ថាបានបើករថយន្តបុកខ្លួនកាលពីកន្លងទៅ ។

បញ្ហាខាងលើនេះត្រូវ​ថ្នាក់លើហៅជនរងគ្រោះ​ ទៅធ្វើរបាយការណ៍នៅឯភ្នំពេញ​ រីឯ​ជនបង្ក​ត្រូវបានសមត្ថកិច្ចជំនាញ​ធ្វើការ​ស្រាវជ្រាវ​ ប្រមាញ់ចាប់ជនបង្ក យកមកផ្តន្ទាទោសតាមច្បាប់៕
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: