លក្ខណៈ​ពិសេស​របស់​សហគ្រិន​សម័យថ្មី

សហគ្រិនសព្វថ្ងៃនេះមិនរុញរាក្នុងការយកបញ្ហាមកដោះស្រាយដោយខ្លួនគេទេ ហើយភាគច្រើនបង្កើតមុខជំនួញពីបាតដៃទទេ។ ខាងក្រោមនេះជាលក្ខណៈពិសេសៗនៃសហគ្រិនសម័យថ្មី​៖

ព្យាយាមធ្វើការ និងទទួលបានការគាំទ្រភាគច្រើនពីដៃគូជីវិត ឬប្តីប្រពន្ធរបស់គេ។ គេធ្វើដើម្បីឆន្ទៈ ឯករាជ្យភាព និងសេរីភាព (មិនមែនដើម្បីលុយទេ)។ ជាមធ្យមគេធ្វើការពី៨ទៅ១២ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែក្នុងពេលជាមួយគ្នាគេក៏ព្យាយាមស្វែងរកតុល្យភាពខ្លះដែរ គឺជាង៥០ភាគរយនៃសហគ្រិនសម័យនេះចំណាយពេលជាង៣ម៉ោងក្នុងមួយថ្ងៃជាមួយគ្រួសារ។

គេទទួលបានសមិទ្ធផលច្រើនតាមរយៈការវិនិយោគតិចតួច គឺជាង៥០ភាគរយនៃសហគ្រិនទាំងនោះមានលុយមិនដល់មួយម៉ឺនដុល្លារទេក្នុងពេលចាប់ផ្តើមមុខជំនួញទីមួយរបស់ពួកគេ ហើយភាគច្រើនក៏មានបុគ្គលិកត្រឹមតែពីរនាក់ប៉ុណ្ណោះ។ គេបង្រៀនខ្លួនឯងតាមអ៊ីនធឺណិត ហើយនេះជាជំនាញដែលគេយកចិត្តទុកដាក់បំផុតគឺការធ្វើទីផ្សារ ភាពច្នៃប្រឌិត ទំនុកចិត្ត ទំនាក់ទំនង និងការអត់ធ្មត់។

សហគ្រិនសម័យនេះជាមនុស្សមិនរាថយ ឬចុះចាញ់ចំពោះឧបសគ្គ។ ជិត២០ភាគរយនៃសហគ្រិនទាំងនោះចាត់ទុកថាការមិនសុំឱ្យគេជួយគឺជាកំហុសធំបំផុត ហើយសហគ្រិនស្ទើរតែទាំងអស់នឹងហក់ចូលប្រឡូកក្នុងមុខជំនួញវិញ ក្រោយពីបានរៀនពីកំហុសឆ្គងដែលគេបានឆ្លងកាត់។

សហគ្រិនសព្វថ្ងៃនេះជាមនុស្សដែលមានធនធានច្រើន មានឥទ្ធិពលខ្លាំង មានទំនុកចិត្តខ្ពស់ និងចេះបង្រៀនខ្លួនឯង។ គេខំធ្វើការ ប៉ុន្តែចេះឱ្យតម្លៃពេលវេលានិងគុណភាពនៃជីវិត ជ្រើសរើសតុល្យភាព និងសេរីភាពរវាង ជាជាងគិតតែពីមុខតំណែង។

ប្រែសម្រួល​៖ វេហា
ប្រភព​៖ Entrepreneur
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: