៦​ ចំណុចក្នុងការឈានទៅបើក​អាជីវកម្ម​ហាង​កាហ្វេ 6 points to consider when opening a coffee shop business

៦​ ចំណុចក្នុងការឈានទៅបើក​អាជីវកម្ម​ហាង​កាហ្វេ 6 points to consider when opening a coffee shop business
☕ ៦ ចំណុចសំខាន់ៗ មុននឹងសម្រេចចិត្តបើកអាជីវកម្ម "ហាងកាហ្វេ" មនុស្សភាគច្រើនតែងមានក្ដីស្រមៃថាចង់មានអាជីវកម្មផ្ទាល់ខ្លួន ជាជាងការធ្វើការឱ្យអ្នកដទៃ។ ក្នុងចំណោមនោះ អាជីវកម្មហាងកាហ្វេ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សហគ្រិននាពេលបច្ចុប្បន្ន។ ខាងក្រោមនេះគឺជាចំណុចគ្រឹះជួយដល់អ្នកដែលចង់ចាប់ផ្ដើម៖ ១. កំណត់ប្រភេទហាងកាហ្វេ តើអ្នកចង់សេងហាងបន្ត ទិញសិទ្ធិអាជីវកម្ម (Franchise/Brand) ឬចាប់ផ្ដើមម៉ាកយីហោថ្មីដោយខ្លួនឯង? កំណត់ទំហំទុន និងសម្រេចចិត្តថាតើអ្នកចង់ជួលបុគ្គលិក ឬចង់ធ្វើជាថៅកែផង និងកូនឈ្នួលឆុងខ្លួនឯងផង។ ២. ស្វែងយល់ពីមុខជំនួញនេះឱ្យច្បាស់ សាកល្បងទៅធ្វើការក្នុងហាងកាហ្វេដែលល្បីៗ ដើម្បីរៀនពីរបៀបឆុង ការគ្រប់គ្រងហាង និងរបៀបស្រូបទាញអតិថិជន។ បទពិសោធន៍ផ្ទាល់ដៃគឺជាគ្រូដ៏ល្អបំផុត។ ៣. បង្កើតគម្រោងផែនការ (Business Plan) ត្រូវរៀបរាប់ឱ្យលម្អិតពីថ្លៃដើមផលិតផល បរិក្ខារ អាជ្ញាប័ណ្ណ និងសម្ភារៈប្រើប្រាស់នានា។ ផែនការច្បាស់លាស់ជួយកាត់បន្ថយហានិភ័យនៃកង្វះខាតហិរញ្ញវត្ថុ។ ៤. ជ្រើសរើសទីតាំងយុទ្ធសាស្ត្រ ទីតាំងត្រូវតែសមស្របនឹងក្រុមគោលដៅ។ កន្លែងដែលល្អបំផុតគឺសម្បូរមនុស្សដើរកាត់ (High Traffic) និងមានកន្…