ហាត់ប្រាណដើម្បីសុខភាពមាំមួន ហាត់ប្រើខួរក្បាលដើម្បីក្លាយជាអ្នកមាន
ជាការពិតណាស់ ការហាត់ប្រាណគឺដើម្បីសុខភាពមាំមួនផ្នែករាងកាយ ហើយការហាត់ប្រើខួរក្បាល គឺដើម្បីធ្វើឱ្យខ្លួនឯងរឹងមាំផ្នែកផ្លូវចិត្ត និងសុខភាពផ្លូវគំនិត! ការគិតគឺជាអំណាចដ៏មហិមា បើអ្នកគិតថាអ្នកនឹងក្រីក្រ អ្នកនឹងកាន់តែក្រ នោះគឺព្រោះតែ "គំនិតក្រ" របស់អ្នក។ ប៉ុន្តែបើអ្នកគិតថាអ្នកនឹងក្លាយជាអ្នកមាន នោះអ្នកនឹងចាប់ផ្ដើមសួរខ្លួនឯងថា "តើធ្វើយ៉ាងណាដើម្បីក្លាយជាអ្នកមាន?" នោះហើយគឺជាផ្លូវ និងជាគន្លឹះនៃភាពជោគជ័យ។
១. សោភ័ណបុរសគឺវិជ្ជា សោភ័ណនារីគឺចរិយា។
២. យកសំផឹងធ្វើប្រពន្ធ កុំយកប្រពន្ធធ្វើសំផឹង។
៣. មើលឱ្យឆ្ងាយ បាញ់ឱ្យចំ បំបែកឧបសគ្គ។
(ញឹប សុខឡា)
៤. ទីនៃការចាប់ផ្ដើមវាមិនសំខាន់ ដូចជាទីបញ្ចប់ឡើយ។
៥. មាន់ឃើញជើងពស់ ពស់ឃើញដោះមាន់។
៦. អ្នកយល់ច្បាស់ថាការបរាជ័យ
គឺជាការប្រតិបត្តិការមិនមែនជាមនុស្សទេ...។
៧. អ្វីដែលយើងធ្វើឱ្យអារម្មណ៍យើងមិនល្អនោះ
គឺមកពីយើងមិនយកចិត្តទុកដាក់សិក្សាលើអារម្មណ៍ខ្លួនឯង។
៨. ពន្យារពេលនៃការវិនិច្ឆ័យ។ (គ្រូ ស៊ីឡែន)
៩. មនុស្សដែលមានជីវិតបរាជ័យ
ភាគច្រើនគឺជាមនុស្សដែលមិនដឹងថាខ្លួនឯងជិតដល់ចំណុចជោគជ័យ។
១០. មនុស្សល្ងង់បានត្រឹមតែឆ្ងល់ តែមនុស្សឆ្លាតគឺគេចេះសួរ។
១១. មនុស្សដែលមានគោលដៅ
គឺជាមនុស្សដែលដឹងថាខ្លួនឯងត្រូវទៅទីណា។
១២. ស្នេហាគឺជាអាហារសម្រន់សម្រាប់ជីវិត...
(ញឹប សុខឡា)
១៣. មធ្យោបាយងាយដើម្បីចាប់ផ្ដើមការងារមួយ
គឺត្រូវឈប់និយាយហើយចាប់ផ្ដើមធ្វើភ្លាម។ (Walt Disney)
១៤. ចូរក្រឡេកមើលពីភាពលំបាករបស់អ្នកដទៃ
ទើបអ្នកអាចកាត់បន្ថយភាពលំបាករបស់ខ្លួនឯងបាន។
១៥. គ្មានកំពូលមនុស្សមានប្រាជ្ញាណាដែល
មិនមានភាពល្ងង់ខ្លៅនោះទេ។ (ញឹប សុខឡា)
១៦. ភាពជោគជ័យវាមិនមែនជាវាសនាទេ
តែវាជាការធ្វើដំណើរយ៉ាងស្វិតស្វាញទេតើ។ (ញឹប សុខឡា)
១៧. ចង់ធ្វើដំណើរបានលឿនត្រូវធ្វើដំណើរម្នាក់ឯង
តែបើចង់ធ្វើដំណើរបានឆ្ងាយត្រូវធ្វើដំណើរទាំងអស់គ្នា។
(កាន់ គន្ទី)
១៨. ក្ដីស្រឡាញ់គឺជាមហាទុក្ខដ៏ធំរបស់មនុស្សជាតិ។
១៩. ជោគជ័យវាមិនដើរមករកយើងទេ គឺយើងត្រូវដើរទៅរកភាពជោគជ័យ។
២០. ទាល់តែបើកការងារថ្មីហើយ សឹមលះបង់ការងារចាស់ចោល។
២១. កុំចង់ខ្ពស់ស្មើមេឃ កុំឱនពេកអាប់រាសី...
២២. មុននឹងដើរត្រូវគិតពីវិន័យ
មុននឹងនិយាយស្ដីត្រូវគិតពីសេចក្ដីថ្លៃថ្នូរ។ (ក្មេង តុក)
២៣. ហាត់ប្រាណគឺដើម្បីសុខភាពមាំមួន
ហាត់ប្រើខួរក្បាលគឺដើម្បីក្លាយជាអ្នកមាន។
២៤. ធ្វើការដើម្បីរៀនសូត្រ កុំធ្វើការងារដើម្បីលុយ។
តែរៀនសូត្រក៏ដើម្បីលុយដែរ។
២៥. បងហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីអូន...
(ញឹប សុខឡា)
២៦. លោកជាអ្នកបង្រៀនខ្ញុំឱ្យក្លាយជាបុគ្គលិកដ៏ឆ្នើម...
(ញឹប សុខឡា)
២៧. ពេលអ្នកយំនោះអ្នកនឹងយំតែម្នាក់ឯង
តែពេលដែលអ្នកសើចនោះពិភពលោកនឹងសើចជាមួយអ្នក។
២៨. ចូរត្រៀមខ្លួនដើម្បីក្លាយជាអ្នកមាន
ប្រសើរជាងត្រៀមខ្លួនធ្វើខ្ញុំកញ្ជះអ្នកមាន។ (ញឹប សុខឡា)
"វិធីឱ្យជីវិតរុងរឿង គឺត្រូវជួយខ្លួនឯងឱ្យមានការចេះដឹង"