ជីវិតពិតជាងសំណង់៖ តម្លៃញើសឈាមដែលត្រូវបានគេរំលោភបំពាន និងការជិះជាន់

ជីវិតពិតជាងសំណង់៖ តម្លៃញើសឈាមដែលត្រូវបានគេរំលោភបំពាន និងការជិះជាន់
ជីវិតពិតជាងសំណង់៖ តម្លៃញើសឈាមដែលត្រូវបានគេរំលោភបំពាន និងការជិះជាន់
ជីវិតពិត៖ ម្ចាស់ផ្ទះមួយចំនួនមានសារជាតិអាក្រក់ជាងសត្វធាតុ "បទពិសោធន៍ដ៏ជូរចត់ និងភាពអយុត្តិធម៌របស់ជាងសំណង់" រឿងរ៉ាងរវាងម្ចាស់ផ្ទះ និងជាងសំណង់នេះបានកើតឡើងជារឿយៗនៅក្នុងសង្គមខ្មែរ។ ចំពោះរូបខ្ញុំផ្ទាល់ជាមេការជាងរងបន្ទាប់ពីបងថ្លៃខ្ញុំ ក៏ធ្លាប់បានទទួលបទពិសោធន៍ដ៏ជូរចត់ពីម្ចាស់ផ្ទះ ដែលមិនបើកប្រាក់ថ្លៃឈ្នួលឱ្យចំនួន បីលើក ឬខ្លះទៀតបើកឱ្យដែរ តែមហាសែនលំបាក ស្ទើរតែលុតជង្គុងសូមអង្វរ ដើម្បីកូនជាង និងកម្មករក៏មាន។ រឿងមួយក្នុងចំណោមរឿងអាក្រក់ទាំងបីនោះគឺបានកើតឡើងកាលពីចុងឆ្នាំ ២០១៥ ខ្ញុំនិងបងថ្លៃបានម៉ៅការជួសជុលវិឡាឱ្យឯកឧត្តមម្នាក់នៅម្តុំទួលគោក។ ការងារធ្វើដូចធម្មតានៅពេលចាប់ផ្តើម លុះធ្វើរួចរាល់អស់ ម្ចាស់ផ្ទះដែលជាឯកឧត្តមនោះ មិនបានបើកលុយឱ្យយើងអស់នោះទេ គឺនៅជំពាក់ ៣៧០០ ដុល្លារជាងទៀត។ រាល់ពេលកន្លងមក ការបើកលុយគឺលំបាកជាងឡើងភ្នំហេមពាន្តទៅទៀត ដោយមានពេលខ្លះម្ចាស់ផ្ទះបើកឱ្យ ១០០ ដុល្លារ ខ្លះ ៥០ ដុល្លារក៏មាន។ យើងដឹងហើយថា ថ្លៃពលកម្មជួលកម្មករ គឺគ្នាសុទ្ធតែជាអ្នកអត់ក្រីក្រ ចាកចោលស្រុកកំណើតមកធ្វើការដើម្បីលុយផ្ញើទៅអ្នកផ្ទះ។ "គេចាប់" - គឺជាសារចុងក្រោ…