ហេតុអ្វីបានជាអ្នកនៅតែក្រ?
មេរៀនសេដ្ឋី Robert Kiyosaki (Rich Dad Poor Dad)
មហាសេដ្ឋី Robert Kiyosaki អ្នកនិពន្ធសៀវភៅ ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ (Rich Dad Poor Dad) បានបង្ហើបប្រាប់ពីមូលហេតុធំៗចំនួន ៥ ដែលធ្វើឱ្យអ្នកនៅតែក្រ៖
មនុស្សជាច្រើនខិតខំសិក្សាស្រាវជ្រាវ ប៉ុន្តែដល់ពេលត្រូវប្រើប្រាស់ចំណេះដឹង បែរជាខ្លាចរអាមិនហ៊ានដើរទៅមុខ។ សេចក្តីភ័យខ្លាចគឺជាផ្ទាំងដ៏ធំដែលបិទបាំងមិនឱ្យអ្នកដើរទៅរកភាពជោគជ័យបាន។ ការហ៊ានទទួលយកហានិភ័យ គឺជាឱកាសដើម្បីសម្រេចក្តីសុបិនរបស់អ្នក។
មហាសេដ្ឋីភាគច្រើនកើតចេញពីជីវភាពក្រីក្រ ព្រោះពួកគេមិនខ្លាចខ្មាស់គេក្នុងការចាប់យកឱកាស។ ផ្ទុយទៅវិញ មនុស្សមានចំណេះដឹងខ្ពស់មួយចំនួន មិនហ៊ានដើរចេញពីមុខតំណែង ព្រោះខ្លាចអ្នកដទៃសើចចំអកនៅពេលដែលពួកគេបរាជ័យក្នុងការចាប់ផ្តើមអាជីវកម្ម។
ភាពខ្ជិលច្រអូស មិនព្រមផ្លាស់ប្តូរ ជាប្រភពនាំឱ្យអ្នកមិនមានសកម្មភាព។ មនុស្សខ្លះចូលចិត្តចំណាយពេលដើរលេងកម្សាន្ត និងមិនដែលគិតចង់ធ្វើអ្វីដែលថ្មី នេះជាហេតុធ្វើឱ្យពួកគេមិនអាចទទួលបានភាពរីកចម្រើនក្នុងជីវិត។
មនុស្សដែលបរាជ័យភាគច្រើនចូលចិត្តប្រើពាក្យថា “ចាំសិន… ចាំស្អែក… ចាំពេលក្រោយ…”។ ពាក្យ "ចាំ" ទាំងនេះ ធ្វើឱ្យអ្នកមិនព្រមបញ្ចេញសកម្មភាព។ បើអ្នកមិនព្រមកែទម្លាប់អាក្រក់ តើអ្នកអាចទទួលបានជោគជ័យដោយរបៀបណា?
មនុស្សជាច្រើនប្រើប្រាស់ការអួតអាង ដើម្បីលាក់បាំងនូវភាពល្ងង់ខ្លៅរបស់ពួកគេ។ ពួកគេស្តីបន្ទោសដល់អ្នកដទៃ ប៉ុន្តែមិនបានពិនិត្យមើលពីការបរាជ័យដែលខ្លួនធ្លាប់បានធ្វើឡើយ។