ត្រួសៗ ស្តីអំពីការបែកខ្ញែកគ្នាររវាង កូរ៉េបងប្អូនទាំងពីរនេះ និងការប្រឈមនឹងសង្គ្រាមរាប់ទសវត្ស?
ប្រវត្តិសាស្ត្រនៃការបែកបាក់៖ តើមូលហេតុអ្វីបានជាកូរ៉េត្រូវពុះចែកជាពីរ? ដំណើររឿងដ៏ជូរចត់នៃជាតិសាសន៍តែមួយ ដែលត្រូវបំបែកដោយមហាអំណាច មកទល់នឹងពេលនេះ មានរយៈពេលជាង ៦០ ឆ្នាំហើយ ដែលបងប្អូនកូរ៉េទាំងពីរបានធ្លាក់ទៅក្នុងសង្គ្រាម និងបាត់បង់អាយុជីវិតប្រជាជនស្លូតត្រង់រាប់លាននាក់នៅលើទឹកដីឧបទ្វីបនេះ។ កាលដើមឡើយ ប្រទេសកូរ៉េគឺជាប្រទេសតែមួយ ស្ថិតនៅក្រោមសន្តតិវង្ស
Joseon (Kingdom of Joseon) ចន្លោះឆ្នាំ ១៣៩២ ដល់ ១៨៩៥។ ពួកគេបានប្រើប្រាស់ភាសាតែមួយ និងមានវប្បធម៌តែមួយយ៉ាងរឹងមាំបំផុត។ ១. ដើមចមនៃវិបត្តិ៖ ការឈ្លានពានពីសំណាក់ជប៉ុន រឿងរ៉ាវដ៏កម្សត់បានចាប់ផ្តើមឡើង តាមរយៈការវាយដណ្តើមយកទឹកដីពីសំណាក់អាណាចក្រជប៉ុននៅចុងសតវត្សទី១៩។ អាណាចក្រជប៉ុនបានកាត់យកឧបទ្វីបកូរ៉េជាផ្លូវការនៅ ឆ្នាំ ១៩១០ ហើយចាប់តាំងពីពេលនោះមក រហូតដល់ឆ្នាំ ១៩៤៥ កូរ៉េបានក្លាយជាប្រទេសចំណុះរបស់ជប៉ុនទាំងស្រុង។
"ជប៉ុនបានគ្រប់គ្រងប្រទេសកូរ៉េដោយប្រើអធិរាជអាយ៉ង ចាប់តាំងពីជ័យជម្នះរបស់ពួកគេក្នុងសង្គ្រាម Sino-Japanese លើកទីមួយ នៅឆ្នាំ ១៨៩៥។"
២. សង្គ្រាមលោកលើកទី២ និងការជ្រៀតជ្រែកពីមហាអំណាច នៅពេលសង្គ្រាមលោកលើកទី២ បានបញ្ចប់ទៅក្នុង ឆ្នាំ ១៩៤៥ សម្ព័ន្ធមិត្តអាមេ…