ត្រួសៗ ស្តីអំពីការបែកខ្ញែកគ្នាររវាង កូរ៉េបងប្អូនទាំងពីរនេះ និងការប្រឈមនឹងសង្គ្រាមរាប់ទសវត្ស?

Briefly about the division between the two Koreas

ប្រវត្តិសាស្ត្រនៃការបែកបាក់៖ តើមូលហេតុអ្វីបានជាកូរ៉េត្រូវពុះចែកជាពីរ?

ដំណើររឿងដ៏ជូរចត់នៃជាតិសាសន៍តែមួយ ដែលត្រូវបំបែកដោយមហាអំណាច

Map of North and South Korea

មកទល់នឹងពេលនេះ មានរយៈពេលជាង ៦០ ឆ្នាំហើយ ដែលបងប្អូនកូរ៉េទាំងពីរបានធ្លាក់ទៅក្នុងសង្គ្រាម និងបាត់បង់អាយុជីវិតប្រជាជនស្លូតត្រង់រាប់លាននាក់នៅលើទឹកដីឧបទ្វីបនេះ។

កាលដើមឡើយ ប្រទេសកូរ៉េគឺជាប្រទេសតែមួយ ស្ថិតនៅក្រោមសន្តតិវង្ស Joseon (Kingdom of Joseon) ចន្លោះឆ្នាំ ១៣៩២ ដល់ ១៨៩៥។ ពួកគេបានប្រើប្រាស់ភាសាតែមួយ និងមានវប្បធម៌តែមួយយ៉ាងរឹងមាំបំផុត។

Kingdom of Joseon King Gojong

១. ដើមចមនៃវិបត្តិ៖ ការឈ្លានពានពីសំណាក់ជប៉ុន

រឿងរ៉ាវដ៏កម្សត់បានចាប់ផ្តើមឡើង តាមរយៈការវាយដណ្តើមយកទឹកដីពីសំណាក់អាណាចក្រជប៉ុននៅចុងសតវត្សទី១៩។ អាណាចក្រជប៉ុនបានកាត់យកឧបទ្វីបកូរ៉េជាផ្លូវការនៅ ឆ្នាំ ១៩១០ ហើយចាប់តាំងពីពេលនោះមក រហូតដល់ឆ្នាំ ១៩៤៥ កូរ៉េបានក្លាយជាប្រទេសចំណុះរបស់ជប៉ុនទាំងស្រុង។

"ជប៉ុនបានគ្រប់គ្រងប្រទេសកូរ៉េដោយប្រើអធិរាជអាយ៉ង ចាប់តាំងពីជ័យជម្នះរបស់ពួកគេក្នុងសង្គ្រាម Sino-Japanese លើកទីមួយ នៅឆ្នាំ ១៨៩៥។"

២. សង្គ្រាមលោកលើកទី២ និងការជ្រៀតជ្រែកពីមហាអំណាច

នៅពេលសង្គ្រាមលោកលើកទី២ បានបញ្ចប់ទៅក្នុង ឆ្នាំ ១៩៤៥ សម្ព័ន្ធមិត្តអាមេរិកត្រូវចូលកាន់កាប់ទឹកដីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុន រួមទាំងកូរ៉េផងដែរ។ ទន្ទឹមនឹងនោះ សហភាពសូវៀតក៏មានមហិច្ឆតាចង់គ្រប់គ្រងទឹកដីដែលខ្លួនធ្លាប់បោះបង់ចោលកាលពីសង្គ្រាម Russo-Japanese នាឆ្នាំ ១៩០៥ វិញដែរ។

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ ១៩៤៥ អាមេរិកបានទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងហ៊ីរ៉ូស៊ីម៉ា។ ពីរថ្ងៃក្រោយមក សូវៀតបានប្រកាសសង្គ្រាមជាមួយជប៉ុន និងវាយលុកចូលតំបន់ម៉ាន់ជូរី រហូតកាន់កាប់ទីតាំងសំខាន់ៗនៅភាគខាងជើងនៃប្រទេសកូរ៉េ។

៣. ការគូសបន្ទាត់ខ្សែស្របទី៣៨ (The 38th Parallel)

ត្រឹមតែ ៥ ថ្ងៃមុនជប៉ុនចុះចាញ់ មន្ត្រីអាមេរិកពីររូបគឺ Dean Rusk និង Charles Bonesteel បានទទួលភារកិច្ចកំណត់ព្រំដែនកាន់កាប់។ ដោយមិនបានប្រឹក្សាយោបល់ជាមួយជនជាតិកូរ៉េឡើយ ពួកគេបានសម្រេចចិត្តកាត់ចែកកូរ៉េជាពីរ តាមខ្សែស្របទី៣៨ ដើម្បីធានាថាទីក្រុងសេអ៊ូលស្ថិតក្នុងដែនអាមេរិក។

The 38th parallel North and South Korea border

៤. នយោបាយផ្ទុយគ្នា និងការកើតឡើងនៃរដ្ឋទាំងពីរ

អាមេរិកចង់ឱ្យកូរ៉េក្លាយជាប្រជាធិបតេយ្យ ចំណែកសូវៀតចង់ឱ្យក្លាយជាកុម្មុយនីស្ត។ នៅខែឧសភា ឆ្នាំ ១៩៤៨ កូរ៉េខាងត្បូងបានប្រកាសខ្លួនជាប្រទេស ក្រោមការដឹកនាំរបស់លោក Syngman Rhee

ក្នុងពេលដំណាលគ្នានោះ នៅភាគខាងជើង សូវៀតបានតែងតាំងលោក Kim Il-sung ជាមេដឹកនាំថ្មី ដែលក្រោយមកលោកបានដាក់ងារខ្លួនឯងថា "មេដឹកនាំដ៏អស្ចារ្យ"។

៥. សង្គ្រាមបង្រួបបង្រួមដែលបរាជ័យ

នៅឆ្នាំ ១៩៥០ លោក Kim Il-sung បានបើកការឈ្លានពានទៅកូរ៉េខាងត្បូង ដើម្បីបង្រួបបង្រួមកូរ៉េក្រោមរបបកុម្មុយនីស្ត។ សង្គ្រាមនេះមានរយៈពេល ៣ ឆ្នាំ និងបានសម្លាប់មនុស្សជាង ៣ លាននាក់ ប៉ុន្តែចុងក្រោយ ប្រទេសទាំងពីរនៅតែមិនអាចរួបរួមគ្នាបាន និងត្រូវត្រឡប់ទៅរកបន្ទាត់ព្រំដែនខ្សែស្របទី៣៨ ដដែល។

សរុបរួម៖ ការបែកបាក់កូរ៉េគឺកើតចេញពីការបញ្ចប់នៃសង្គ្រាមលោកលើកទី២, ការសម្រេចចិត្តដ៏តក់ក្រហលរបស់មន្ត្រីអាមេរិក និងការមិនទុកចិត្តគ្នានៃមហាអំណាចពិភពលោក (សង្គ្រាមត្រជាក់)។

Post a Comment