វិធីធ្វើអរម៉ូនពីធម្មជាតិសម្រាប់ឲ្យដំណាំចេញផ្កាខុសរដូវ How to make natural hormones to make plants bloom out of season

How to make natural hormones to make plants bloom out of season

វិធីធ្វើអរម៉ូនពីធម្មជាតិសម្រាប់ឲ្យដំណាំចេញផ្កាខុសរដូវ និងផ្អែមឆ្ងាញ់

បច្ចេកទេសកសិកម្មធម្មជាតិ ជួយឲ្យផ្កានិងផ្លែជាប់បានច្រើន

📋 គ្រឿងផ្សំចាំបាច់៖

  • ផ្លែឈើទុំលឿង ៥ មុខ៖ ចេកទុំ, ល្ពៅទុំ, ម្នាស់ទុំ, ឳឡឹកទុំ, និងល្ហុងទុំ (យក ២ គីឡូក្រាមស្មើៗគ្នា)
  • ទឹកកាកស្ករត្នោត៖ ៤០-៥០ ក្រាម
  • EM (Effective Microorganisms): ២០ cc
  • ទឹកស្អាត៖ ១០ លីត្រ

វិធីធ្វើ និងការផ្អាប់

១. វត្ថុធាតុផ្សំទាំងអស់មិនចាំបាច់លាងទឹកឡើយ ដើម្បីរក្សាមីក្រូសារពាង្គកាយល្អៗ។

២. ចិតវត្ថុធាតុផ្សំទាំងអស់ជាចំណិតតូចៗ រួចដាក់ក្នុងធុងផ្អាប់ដែលមានចំណុះ ២០ លីត្រ។

៣. ចាក់ទឹកកាកស្ករត្នោត EM និងទឹកស្អាត ១០ លីត្រចូល រួចកូរឲ្យសព្វល្អ។

៤. បិទគម្របឲ្យជិត រក្សាទុកក្នុងម្លប់ត្រជាក់។ ត្រូវបើកកូរវា ១ ថ្ងៃម្តង។

៥. រក្សទុករយៈពេល ៧-៨ ថ្ងៃ បងអាចដួសយកទឹកមកប្រើប្រាស់បានហើយ។

វិធីធ្វើអរម៉ូនធម្មជាតិ

វិធីប្រើប្រាស់

សម្រាប់ការបាញ់លើស្លឹក៖

  • យកទឹកថ្នាំអរម៉ូន ២០ cc លាយជាមួយទឹកស្អាត ១០ លីត្រ។
  • បាញ់នៅពេលដើមដំណាំជិតដល់ពេលចេញផ្កា (បាញ់រាល់ ២-៣ ថ្ងៃម្តង)។
  • ចំណាំ៖ ពេលដំណាំចាប់ផ្តើមចេញពន្លកផ្កា ត្រូវបញ្ឈប់ការបាញ់ភ្លាម។

សម្រាប់ការស្រោចគល់៖

  • ស្រោចនៅតាមគល់ដំណាំនៅពេលព្រឹក ឬពេលល្ងាច។
  • ចាប់ផ្តើមស្រោចតាំងពីពេលចេញផ្កា រហូតដល់ផ្លែចាស់ វានឹងជួយឲ្យផ្លែមានរសជាតិផ្អែមឆ្ងាញ់។
លទ្ធផលនៃការប្រើអរម៉ូន
💡 ដំបូន្មានបន្ថែម៖
រក្សាទឹកអរម៉ូននេះទុកនៅកន្លែងត្រជាក់ និងស្ងួត បងអាចរក្សាវាទុកប្រើប្រាស់បានរហូតដល់រយៈពេល ៣ ខែ។

Post a Comment