ហើយសហរដ្ឋអាមេរិកនៅពេលនេះបានត្រៀមជម្រើសរួចជាស្រេចដើម្បីរងចាំការវិវឌ្ឍន៍របស់ស្ថានការណ៍បញ្ហានុយក្លេអ៊ែរដើម្បីឆ្លើយតបទៅនឹងកូរ៉េខាងជើង ។ នេះបើតាមសម្តីលោក McMaster ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានថ្លែងនៅព្រឹកនេះ ។
លោកបានបន្តទៀតថា កូរ៉េខាងជើងកំពុងតែបានបញ្ហាក្តៅគគុកពាក់ព័ន្ធជាមួយនឹងបញ្ហានុយក្លែអ៊ែរជាមួយសហរដ្ឋអាមេរិក ហើយលោកក៏បានអះអាងថា សហរដ្ឋអាមេរិកមិនរំពឹងក្នុងការប្រើប្រាស់កម្លាំងយោធានោះឡើយ ។ លោកក៏បានលើកឡើងផងដែរថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ហើយថា លោកមិនអាចអោបដៃឈរមើលសហរដ្ឋអាមេរិក ព្រមទាំងបណ្តាប្រទេសនៅក្នុងតំបន់ទទួលរងនូវការគំរាមគំហែងនៅបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលជាប្រទេសគម្មុយនីសដឹកនាំដោយលោក គីម ជុងអ៊ុន នោះឡើយ ។ ដូច្នេះក្នុងនាមលោកជាមេដឹកនាំក្នុងប្រទេសមហាអំណាចនឹងធ្វើការសហការជាមួយសម្ព័ន្ធមិត្ត និងដៃគូ រួមជាមួយនឹងប្រទេសចិន ដើម្បស្វែងរកដំណោះស្រាយលើបញ្ហាជាមួយកូរ៉េខាងជើង»
ក្នុងនោះដែរលោកទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក McMaster ក៏បានរួមសហការជាមួយនឹងមន្ទីរបញ្ចកោណ និងក្រសួងការបរទេសនានា ព្រមទាំងភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ក្នុងការស្វែងរកដំណោះស្រាយទៅលើបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលជាលទ្ធផលលោកបានរៀបចំរួចជាស្រេចដើម្បីដាក់ជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយដំណោះស្រាយនោះផងដែរគឺអាចនឹងចាត់ការកូរ៉េខាងជើងប្រសិនបើលោក គីម ជុងអ៊ុន នៅតែផ្គើនមិនស្តាប់តាមការអំពាវនាវរបស់អន្តរជាតិបាញ់សាកល្បងនៅអាវុធនុយក្លេអ៊ែររបស់ខ្លួនទៀតនោះ ៕
Post A Comment: