សព្វថ្ងៃខ្ញុំខ្មាសអស់ធម្មជាតិ ដែលកើតព្រោងព្រាតនៅលើដី
ខ្ញុំខ្មាសបណ្ឌិតខ្មាសកវី ខ្ញុំខ្មាសលោកិយដែលសាវា។

ខ្ញុំខ្មាសរូបខ្ញុំដែលខ្សត់ទ្រព្យ ខ្ញុំខ្មាសគូគាប់ដែលប្រាថ្នា
ខ្ញុំខ្មាសសំណើចដែលសោកា ខ្ញុំខ្មាសជលសារជោរហើយនាច។

ខ្ញុំខ្មាសចិត្តខ្មៅធ្វើស្មោះសរ ខ្ញុំខ្មាសស្រីល្អចិត្តកំណាច
ខ្ញុំខ្មាសជីវិតចិត្តបីសាច ខ្មាសចិត្តកំណាចធ្វើស្មោះសរ។

ខ្ញុំខ្មាសទ្វិបលោកដែលសោយសោក ខ្មាសចិត្តស្មោកគ្រោកសំដីល្អ
ខ្ញុំខ្មាសជនពាលចេះអង្វរ ខ្មាសមនុស្សរូបល្អចិត្តក្រខ្វក់។

ខ្ញុំខ្មាសលោកិយខ្មៅងងឹត ខ្មាសមនុស្សខ្មៅចិត្តសំដីស្ករ
ខ្ញុំខ្មាសជនពាលស្លៀកពាក់ស ខ្មាសរូបបវរចិត្តអបលក្ខណ៍។

សុខ សុត្ថាល ១៩៧២
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: