ស្លឲ្យសាប អង្គុយឲ្យទាប គំនិតឲ្យវៃ
ស្លសាបងាយបង់អំបិលថែម, អង្គុយទាបងាយឡើងទៅទីខ្ពស់ គំនិតវៃមិនដែលភ្លាត់ខូចខាត។ ការប្រព្រឹត្តឱនលំទោនតែងតែមានសេចក្តីគួរគាប់ដោយប្រៀបដូចជាស្រូវដែលឱនតែងតែមានគ្រាប់ពេញលេញ។ ដូចនេះ ការប្រើប្រាស់ពាក្យ តា យាយ អ៊ំ ពូ មីង បង ប្អូន កូនជាការប្រសើរដែលត្រូវតែរក្សា។ខ្ញុំសូមលើកទឹកចិត្តឲ្យហៅខ្ញុំបាទថា៖ តា អ៊ំ ពូ បង ឬ ប្អូន ទៅតាមអាយុជាការប្រសើរពីព្រោះ ខ្ញុំបាទគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ គ្មានតួនាទី គ្មានឋានៈអ្វី ក្រៅពីការងារសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គមនោះទេ។ ខ្ញុំបាទសូមសន្យារស់នៅជាមនុស្សសាមញ្ញដូចនេះដែលជាបំណងប្រាថ្នារបស់ខ្ញុំបាទ។ តួនាទី តំណែង និងទ្រព្យសម្បត្តិដែលបានមកពីអំពើទុច្ចរិត ផ្លូវងងិត ឬពុករលួយ មិនមែនជាគោលបំណងរបស់ខ្ញុំនិងក្រុមគ្រួសារទេ។
អ្នកនយោបាយដែលចង់បានការគាំទ្រច្រើនឬកើនរាល់ថ្ងៃនោះ គួររាប់អាន ស្រឡាញ់ ជួយ និងផ្តល់សេវាចំពោះអ្នកគាំទ្រគណបក្ស និងអ្នកមិនគាំទ្រគណបក្សឲ្យមានភាពស្មើគ្នា សមធម៌ និងប្រកបដោយការគារពដូចៗគ្នា។
Post A Comment: