មានបុរសម្នាក់ កំពុងតែកាប់មែកឈី ក្នុងព្រៃធំមួយ។ ពេលដែលកំពុងកាប់ ជិតដាច់ហើយ មានខ្លាមួយក្បាលបានដើរ រកចំណីក្នុងព្រៃនោះ ហើយបានឃើញបុរសនោះ ក៏លោត​សង្រ្គប​មកលើកគាត់។ គាត់ភ័យខ្លាំងណាស់ ក៏លោតចាប់មែកឈើ ដែលគាត់បានគាប់ មែកនោះ​ ៗបានបាក់​ធ្លាក់មក​លើខ្នង​ខ្លាហើយ គាត់ក៏តោងខ្នងខ្លាយ៉ាងជាប់។ ខ្លាភ័យណាស់ ខំប្រឹងបោល​ក្តឿង​ចូលព្រៃ។

ខ្លារត់ចូលព្រៃហើយក៏​បុរសម្នាក់​នោះនៅតែមិនធ្លាក់ពីលើខ្លងខ្លាទៀត ហើយខ្លាក៏គិតតែពីរត់ រត់ចូលភូមិអ្នកស្រុកទៀត។

មានកសិករម្នាក់​ក្រោយពេលងើប ពីដកស្ទូង ក៏បានឃើញបុរសកំពុងតែ​ជិះលើខ្នងខ្លា ​ដូចនេះគាត់​គិតថាៈ គេអ៊ីក៏សំណាងម្ល៉េះ ទំនេគិតតែពីសប្បាយ ជិះខ្លាដើរលេង។

ឯបុរសជិះខ្លាពេលឃើញ បុរសជាកសិករនោះគាត់គិតថាៈ បុរសនេះពិតជា​សំណាងណាស់ មិនខ្វល់ព្រួយពីអ្វីឡើយ ចំណែកអញបើធ្លាក់ពីលើខ្នងខ្លា ខ្លានឹងស៊ីជាក់ជាមិនខាន ។ បើខ្លាមិនស៊ីក៏គង់ តែនឹងស្លាប់ លើខ្នងខ្លាដែរ បើរវល់តែជាមួយខ្លា រត់ៗមិនឈប់គ្មានពេល​ដេកពូនបាយទឹកអ្វីនោះ។

អ្នកក្រគិតថាអ្នកមានស្រួល រីឯអ្នកមាន គិតថា អ្នកក្រស្រួលជាង។

តើអ្នកគិតយ៉ាងណាដែរ?

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: