ការអានសៀវភៅ ជាការបង្កើនចំណេះដឹងនិងជាការស្វែងយល់នូវអ្វីថ្មីៗបន្ថែមទៀត ប៉ុន្តែបើអ្នក ជួបបញ្ហាក្នុងការអានសៀវភៅ ដូចជាអានហើយមិនចាំ គួរពិនិត្យនូវចំណុចសំខាន់ៗដូចខាងក្រោម ៖ ទីកន្លែង ៖គួរជ្រើសបន្ទប់ដែលមានខ្យល់ចេញចូល ស្រឡះល្អមានពន្លឺគ្រប់គ្រាន់ និងមិនមែនជាផ្លូវចេញចូលឆ្លងកាត់របស់មនុស្សម្នាច្រើននាក់ពេកជាបន្ទប់មានភាពស្ងប់ស្ងាត់ល្អ គ្មានអ្វីរំខានរួមទាំងតុ និងកៅអី ក៏ត្រូវបង្កលក្ខណៈងាយស្រួលក្នុងការក្រោកឈរ ឬអង្គុយ នឹងជួយឱ្យមិនសូវតានតឹងនិងមាន សមាធិក្នុងការអានច្រើនជាងមុន។
ពេលវេលា ៖ មុនចូលគេង ក្នុងអំឡុងពេលពីម៉ោង៨-១០យប់ ឬពេលព្រឹកព្រលឹម ពីម៉ោង៥:៣០-៧:០០ព្រឹកជាពេលវេលាដែលរាងកាយបានសម្រាកពេញលេញហើយរាងកាយមិនសូវអស់កម្លាំងអារម្មណ៍មិនសូវរវើរវាយ សមស្រប ចំពោះការអានសៀវភៅនឹងធ្វើឱ្យងាយចងចាំ ខ្លឹមសារបានល្អ។
សម្រាកខ្សែភ្នែក ជារយៈៗ ៖ ជារៀងរាល់ ៣០-៥០នាទីគួរសម្រាកខ្សែភ្នែក ដោយការ សម្លឹងទៅឆ្ងាយឬសម្លឹងស្លឹកឈើពណ៌បៃតង ប្រមាណ៣-៥នាទីឬប្រើក្រណាត់ជ្រលក់ទឹកសើមតិចៗ ស្អំភ្នែកប្រមាណ២-៣នាទី នឹងជួយ សម្រួលសាច់ដុំភ្នែកនិងធ្វើឱ្យចរន្តឈាម មក ចិញ្ចឹមកែវភ្នែកបានល្អជួយបន្ថយភាពងងុយ និង បន្ថយការរួយភ្នែក។
ទីតាំងសៀវភៅ គួរឋិតនៅរយៈចម្ងាយ ៣០សង់ទីម៉ែត្រ ៖ធ្វើឱ្យងាយស្រួលអាន និងជួយ សម្រួលដល់សាច់ដុំភ្នែក។ម៉្យាងទៀត មិនគួរគេង អានសៀវភៅព្រោះធ្វើឱ្យងាយទន់ភ្នែក និងអាចធ្វើឱ្យងាយលង់លក់ដោយមិនដឹងខ្លួន។
នៅពេលរាងកាយនិងចិត្ត ត្រៀមលក្ខណៈ បានល្អបរិយាកាសក៏បង្កលក្ខណៈងាយស្រួល ធ្វើឱ្យការអានសៀវភៅទទួលបានលទ្ធផលល្អ។ ទន្ទឹមនឹងនោះ ត្រូវព្យាយាមនិងមានវិន័យក្នុងការ អានសៀវភៅ រំឭកមេរៀនឬស្វែងយល់អ្វីផ្សេងៗដើម្បីសន្សំចំណេះដឹងទុកក្នុងខ្លួន៕
អង្គរធំ...



Post A Comment: