ដើម្បី ជ្រលងដងស្ទឹកអារ៉ែង To the Areng River Valley

អារ៉ែងដែនដីដូនតា

បទចម្រៀង៖ ដើម្បីអារ៉ែង

លំនាំបទ៖ ដួងជីវិតខ្ញុំសម្រាប់តែអ្នក (ស៊ិន ស៊ីសាមុត)

១.
ខែបុណ្យកឋិននៅភ្លៀងជោគជាំ យើងនាំគ្នារាំលះទុក្ខគ្រប់យ៉ាង
ផ្លូវមកអារ៉ែងមានព្រៃសងខាង រូបបងសំណាងជួបម៉ុមធ្វើបុណ្យ។
២.
អារ៉ែងព្រឹក្សព្រៃដែនដីដូនតា យើងជាតិខេមរាសប្បាយពេកពន់
យើងធ្វើប្រយោជន៍លះក្តីលោភលន់ ចោលបាបសាងគុណថ្វាយជាតិសាសនា។
កុំធ្វើជាមនុស្សមានឈ្មោះអប្រីយ៍ ដល់ជីវិតក្ស័យគេជេរវង្សា
ព្រោះតែជាមនុស្សវង្វេងពាលា ចិត្តជាយក្សាបំផ្លាញអារ៉ែង។
៣.
ខ្ញុំសូមសច្ចានៅការពារអ្នក យុវជនស្មោះស្ម័គ្រគ្មានចិត្តខ្លាចក្រែង
ទោះបីឧបសគ្គកាត់ភ្លើងឆ្លងផ្សែង ដើម្បីអារ៉ែងសុខចិត្តក្ស័យអើយ!!!
ដើម្បីអារ៉ែងខ្ញុំស៊ូក្ស័យអើយ។
💡 បើមានមិត្តណាចេះច្រៀង អាចយកលំនាំបទ "ដួងជីវិតខ្ញុំសម្រាប់តែអ្នក" បាន។
យកតាមចិត្តគ្មានកម្មសិទ្ធិបញ្ញាទេ អរគុណ។
និពន្ធដោយ៖ Phorn Bunnan

Post a Comment