របៀបបង្កើតឈ្មោះក្រុមហ៊ុនឱ្យបានត្រឹមត្រូវ
១. បំផុសគំនិត និងធ្វើបញ្ជីឈ្មោះ
ចាប់ផ្តើមគិតរកឈ្មោះអាជីវកម្មឱ្យបានច្រើន រួចធ្វើជាបញ្ជីដើម្បីងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើស។
២. ជ្រើសរើសឈ្មោះដែលប្លែក និងមិនស្ទួន
ជ្រើសរើសឈ្មោះដែលអ្នកពេញចិត្ត ហើយត្រូវប្រាកដថាវាមិនជាន់ជាមួយឈ្មោះអាជីវកម្មរបស់អ្នកដទៃ។
៣. ខ្លី ងាយចាំ និងសមស្រប
កុំកំណត់ឈ្មោះវែងពេក។ វាគួរតែជាឈ្មោះដែលងាយចងចាំ និងស័ក្តិសមបំផុតសម្រាប់ប្រភេទក្រុមហ៊ុនរបស់អ្នក។
៤. មានអត្ថន័យ និងទាក់ទាញ
បង្កើតឈ្មោះដែលធ្វើឱ្យមនុស្សមានប្រតិកម្មវិជ្ជមាន តាមរយៈការបញ្ចូលនូវហេតុផល និងរឿងរ៉ាវនៃការបង្កើតឈ្មោះនោះ។
៥. ប្រមូលគំនិតបន្ថែម
ប្រមូលការបំផុសគំនិតផ្សេងៗ ដើម្បីឱ្យមានគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀតក្នុងការបង្កើតឈ្មោះ។
៦. សាកល្បងជាមួយអតិថិជន
យកឈ្មោះដែលបានជ្រើសរើសទៅសាកល្បងជាមួយអតិថិជនគោលដៅ ដើម្បីទទួលបានមតិកែលម្អ។
៧. ចុះបញ្ជីឈ្មោះអាជីវកម្ម
នៅពេលសម្រេចចិត្តបានច្បាស់លាស់ហើយ ត្រូវបន្តទៅជំហានចុះបញ្ជីឈ្មោះអាជីវកម្មរបស់អ្នកជាផ្លូវការ lobal.