តើអ្នកធ្លាប់បានអាន ឬដឹងអំពីរឿងព្រេងបុរាណរបស់ឥណ្ឌា ដែលមានចំណងជើងថា “បុរសពិការភ្នែក ទាំង៦នាក់ និងដំរី” ទេ? មើលរូបភាពខាងលើមួយភ្លេតហើយគិតសញ្ជឹងគិតមើលដូចជាអស់សំនើចដែលទេ? តែធាតុពិតរបស់ មនុស្សគឺបែបនេះ ក្នុងរូបភាពនេះបានបង្កប់ទៅដោយគំនិតអប់រំ និងបង្រៀន មនុស្សអោយចេះគិតគ្រប់ ជ្រុងជ្រោយ មុននិងសម្រេចចិត្តអ្វីមួយ ដោយកុំគិតតែមួយផ្នែកៗ ឬមួយជ្រុងៗនៃកិច្ចការនោះៗ។ 

សង្ខេបសេចរឿងនេះ៖ កាលពីព្រេងនាយមានបុរស ៦នាក់រស់នៅជ្រលងភ្នំមួយឈ្នោះ Brahmaputra ក្នុងប្រទេសឥណ្ឌា បុរសទាំង៦នាក់នោះជាជនពិការភ្នែកតាំងពីកំនើត ពួកគេមិនដែលមើលឃើញអ្វីទេ។ 

មានថ្ងៃមួយនោះពួកគេបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយរឿងរ៉ាវដែលពួគេឈ្លោះគ្នានោះ គឺជាសត្វដំរី ព្រោះពួកគេមិនធ្លាប់ជួបសត្វដ៏អស្ចារ្យនេះទេ ដែលពួកគេធ្លាប់តែបានលឺក្នុងរឿងនិទានប៉ុណ្ណោះ។ ដូច្នេះដើម្បីបំពេញចិត្តរបស់ពួកគេនិងដើម្បីដោះស្រាយជម្លោះនេះពួកគេបានសម្រេច ចិត្តថានិងស្វែងរកដំរីមួយ។ ដោយសារតែពួកគេជាមនុស្សពិការភ្នែក ពួកគេមិនអាចមើលឃើញសត្វដំរីទាំងមួលទេ ហើយពួកគេក៏បាន ទៅស្ទាប់សត្វដំរីនោះពីទិសដៅផ្សេងៗគ្នា បន្ទាប់ពីពួកគេបានស្ទាប់រួចរាល់ហើយ ពួកគេក៏បានស្រែកប្រកាសម្នាក់ម្តងថា៖ 

“បុរសពិការភ្នែកទីមួយ ស្ទាបប៉ះចំពោះដំរី ហើយលាន់មាត់ថា ដំរីមានរាងដូចជាជញ្ជាំង។ 

បុរសទីពីរ ស្ទាបប៉ះចំភ្លុកដំរី ហើយនិយាយថា ដំរីមានរាងដូចជាលំពែង។ 

បុរសទីបី ស្ទាបចំប្រម៉ោយដំរី រួចនិយាយថា ដំរីមានរាងដូចជាពស់។ 

បុរសទីបួន ស្ទាបជើងដំរី ក៏ស្រែកថា ដំរីមានរាងដូចជាដើមឈើ។ 

បុរសទីប្រាំ ស្ទាបត្រចៀកដំរី ក៏គិតថា ដំរីមានរាងដូចជាផ្លិត។ 

បុរសទីប្រាំមួយ ស្ទាបកន្ទុយដំរី ហើយនិយាយថា ដំរីមានរាងដូចខ្សែពួរ។” 

បុរសនិមួយៗបានស្តាប់ការរាប់រាបម្នាក់ម្តងៗហើយ ក៏មិនជឿរថាដំរីមានរាងចឹង!! ព្រោះគេបានប៉ះហើយ មិនមែនរាងចឹងទេ? ក្នុងការអប់រំនេះចូលគិតពិចារណាតាមការគួរ។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: