មនុស្សត្រូវបានបង្ខិតបង្ខំដោយកាលៈទេសៈ ដរាបណាគាត់ជឿជាក់ថា ខ្លួនគាត់គឺជាសត្វ​លោក​ដែលតំណាងអោយលក្ខខ័ណ្ឌខាងក្រៅនោះ ប៉ុន្តែនៅពេលដែលគាត់យល់ច្បាស់ថាគាត់​គឺជា​កំលាំង​ឥទ្ធិពលមួយ ដែលមានសមត្ថភាពក្នុងការប្រឌិតហើយថាគាត់​អាចយក​ដីនិង​គ្រាប់​ពូជ​នៃជីវិតរបស់គាត់ចេញអោយផុតពីកន្លែងដែលកាលៈទេសៈដុះឡើងនោះ​គាត់នឹងក្លាយជាមនុស្សដែលអាចធ្វើជាម្ចាស់លើខ្លួនឯងបាន។ ដោយថា​កាលៈទេសៈដុះចេញពីគំនិត មនុស្សម្នាក់ដឹងច្បាស់ថា អ្នកណាអាច​អនុវត្តការគ្រប់គ្រង និងបរិសុទ្ធកម្មដោយខ្លួនឯង ពីព្រោះគាត់នឹងឃើញថា ការកែប្រែនៅ​ក្នុងកាលៈទេសៈ​របស់​គាត់គឺមានទំនាក់ទំនងយ៉ាងជាក់ច្បាស់ចចា​មួយនឹងលក្ខណៈ​ផ្លស់ប្តូរគំនិត​របស់គាត់ ។

វាពិតណាស់ថា នៅពេលដែលមនុស្សម្នាក់បូជាខ្លួនយ៉ាងស្មោះស្ម័ត្រ ដើម្បីបំបាត់ចោលនូវកង្វះ​ខាតនៅក្នុងអកប្បកិរិយារបស់ខ្លួន ហើយធ្វើអោយបានលឿន និងកត់សំគាល់នូវការវិវត្តន៍ គាត់និងឆ្លងកាត់ការប្រែប្រួលតៗគ្នាយ៉ាងលឿន។ គ្រាប់ពូជគំនិតដែលគេបានសាបព្រួស ឬដែលគេធ្វើអោយជ្រុះទៅក្នុងខួរក្បាល ហើយចាក់ឫសនៅទីនោះ នឹងបង្កបង្កើតកូនចៅ ដែលមិនយូរមិនឆាប់ នឹងចេញផ្កាទៅជាអំពើ ហើយមានផ្លែទៅជាឳកាស និងកាលៈទេសៈ។ គំនិតល្អមានផ្លែល្អ ចំណែកឯគំនិតអាក្រាក់មានផ្លែអាក្រាក់។

ពិភពខាងក្រៅនៃកាលៈទេសៈ បង្កើតរូបរាងរបស់វាទៅជាពិភពខាងក្នុងគំនិត ហើយទាំងលក្ខខ័ណ្ឌ ខាងក្រៅដែលសម និងមិនសមតាមចិត្តគឺជាកត្តាដែលជំរុញអោយមានអំពើល្អ នៃបុគ្គលម្នាក់​នៅទីបំផុត។ ក្នុងនាមជាអ្នកប្រមូលនូវផលដំណាំរបស់ខ្លួនផ្ទាល់ មនុស្សទទួលបាន​បទពិំសោធន៍​ទាំងសេចក្តីឈឺចាប់ និងសុខសប្បាយ។ ក្រោយពីអោយសេចក្តីប្រាថ្នា មហិច្ឆតា និងគំនិតដែល​ដក់ជាប់នៅខាងក្នុង គ្រប់ដណ្តប់លើខ្លួនគាត់ (ដោយស្វែងរកក្តីសង្ឃឹមដោយដោយឥតអំពើ នៃការស្រមើស្រមៃដែលមិនបរិសុទ្ធ ឬដោយដើរឥតងាករេតាមផ្លូវនៃការខិតខំព្យាយាមយ៉ាងខ្លាំង) មនុស្ស​នៅទីបំផុតក៏ទៅដល់សំរេចបានជាផ្លែផ្កា នៅក្នុងលក្ខខ័ណ្ឌខាងក្រៅនៃជីវិតរបស់គាត់។

ក្រិតក្រមនៃការលួត លាស់ និងការកែតំរូវ នឹងទទួលបាននៅគ្រប់ទីកន្លែង។ មនុស្សមិនដើរទៅ​ចូលផ្ទះសំរាប់ជនអនាថា ឬទៅចូលពន្ធនាគារតាមការគាបសង្កត់របស់ជោកវាសនា​ឬកាលៈ​ទេសៈឡើយប៉ុន្តែតាមផ្លូវនៃកំនិតលុតក្រាបនិងសេចក្តីប្រាថ្នាក៏កំសាក។ មនុស្សដែលមានគំនិត​បរិសុទ្ធ មិនធ្លាប់ទៅក្នុងបទឧក្រិដ្ឋដោយសារការគាបសង្កត់ពីសំណាក់កំលាំងខាងក្រៅ ភ្លាមៗនោះទេ គឺគំនិតឧក្រិដ្ឋត្រូវបានចិញ្ចឹមទុកនៅក្នុងចិត្តដោយសំងាត់ជាយូរមកហើយៗ ឳកាសបានបង្ហាញអោយឃើញនូវអំណាចរបស់វា។

កាលៈទេសៈ មិនអាចធ្វើអ្វីមនុស្សបានទេ វាគ្រាន់តែបង្ហាញគាត់ អោយឃើញច្បាស់អំពីខ្លួន​គាត់ផ្ទាល់។ មិនមានលក្ខខ័ណ្ឌបែបនេះអាចកើតមានទៅរួចនោះទេ ដែលថាការធ្លាក់ចុះ​ទៅរកអំពើអាក្រាក់ហើយ ហើយសេចក្តី ឈឺចាប់របស់វានៅឆ្ងាយ ដោយឡែកពីការ​ធ្លាក់ចុះទៅរកអំពើអាក្រាក់ ឬថា ការឡើងខ្ពស់ទៅរកអំពើគុណធម៏ និងសេចក្តីសុខដ៏​បរិសុទ្ធរបស់វាកើតមានដោយមិន ចាំបាច់ខិតខំបន្ត​ដាំដុះនូវសេចក្តីប៉ងប្រាថ្នាប្រកបដោយ​គុណធម៏នោះ ហេតុដូច្នេះមនុស្សដែលជាអទិទេព និងជាម្ចាស់នៃគំនិត គឺជាអ្នកបង្កើតអោយ​ទៅជារូបគាត់ និងជាអ្នកបង្កើតទ្រង់ទ្រាយ និងជាអ្នកតាក់តែងបរិស្ថានជុំវិញខ្លួន។


Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: