គេអាចប្រៀបប្រដូចខួរក្បាលរបស់មនុស្សទៅនឹងសួនច្បារមួយ​ដែល​គេ​អាចធ្វើការ​ដាំដុះអោយវាឆ្លាតឫទុក​អោយវាដុះ​ស្រេចតែចិត្ត​ដោយគ្មានស​ណ្តាប់ធ្នាប់ ប៉ុន្តែមិនថាត្រូវបានគេដាំដុះឫទុកចោលនោះទេគឺវា ត្រូវ​កើតចេញជាផល ។ ប្រសិនបើគេមិនបាន ដាក់គ្រាប់ពូជល្អទៅក្នុង​វាទេផល​គ្រាប់ដែលគ្មាន​ប្រយោជន៍ដ៏ច្រើនលើសលប់​នឹងជ្រុះធ្លាក់​ពាសពេញក្នុងនោះ ហើយ​នឹងបន្ត​បង្កបង្កើត​គ្រាប់​ប្រភេទ​ដូចគ្នា​នោះដ៏ច្រើនទៅទៀត ។

វាដូចគ្នានឹងអ្នក ថែសួនដាំ ដុះនៅលើដីមួយដុំ របស់គាត់ដែរ​ដោយ​ការពារកុំឱ្យរុក្ខ ជាតិដែលគ្មាន ប្រយោជន៍ដុះនៅលើដីនោះ ហើយ​ដាំផ្កា និងរុក្ខជាតិហូបផ្លែដែលគាត់ត្រូវការ មនុស្សអាចថែ ទាំសួន​គំនិតរបស់​ខ្លួនដោយកំចាត់​ចោលឱ្យអស់​នូវគំនិត​ដែល​ខុសគ្មាន​ប្រយោជន៍ និងដែលមិន បរិសុទ្ធ ហើយដាំដុះនូវរុក្ខជាតិ​ដែលផ្តល់​ផ្លែផ្កាគំនិតត្រឹមត្រូវសំខាន់និងបរិសុទ្ធ។ដោយបន្តអនុវត្ត តាម​ដំណើរ​ខាងលើនេះមនុស្សមិន យូរមិនឆាប់​នឹងដឹងថាគាត់​គឺជា​កំពូល​​អ្នក ថែទាំសួនគំនិត និង ជាអ្នកតំរង់ខួរក្បាល និងកំលាំងនៃគំនិត ក្នុងការរៀប​ចំអកប្បកិរិយា​កាលៈទេសៈ និងជោជវាសនា។​

គំនិតនិងអក្បកិរិយាគឺជាវត្ថុតែមួយហើយដោយសារតែអក្បកិរិយាអាចបង្ហាញអោយឃើញនិងឃើញខ្លួនវាតាមរយៈបរិស្ថាននិងកាលៈទេសៈនៅជំវិញនោះលក្ខខ័ណ្ឌខាងក្រៅរបស់ជីវិតមនុស្សម្នាក់ជានិច្ចជាកាលនឹងត្រូវគេមើលឃើញថាមានទំនាក់ទំនងស៊ីគ្នាទៅនឹងលក្ខណៈខាងក្នុងរបស់មនុស្សនោះ។ នេះមិនមែនមានន័យថា គ្រប់កាលៈទេសៈរបស់មនុស្សម្នាក់នៅក្នុងពេលកំណត់ណា មួយគឺជាការ បង្ហាញអោយឃើញនូវអកប្បកិរិយាទាំងស្រុងរបស់គាត់នោះទេ ប៉ុន្តែមានន័យថាកាលៈទេសៈ ទាំង នោះ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនិងធាតុសំខាន់ៗមួយចំនួនរបស់គំនិត ក្នុងខ្លួន របស់គាត់ ដែលក្នុងគ្រានោះមានសារៈសំខាន់ខ្លាំងណាស់ចំពោះការអភិវឌ្ឍន៍របស់គាត់។

មនុស្សម្នាក់ៗនៅកន្លែងដែលខ្លួននៅ ទៅតាមក្រមជីវិតរបស់ខ្លួន គំនិដែលគាត់បាន ស្ថាបនា នៅ ក្នុងអកប្បកិរិយាបានគាត់ ទៅទីនោះ ហើយនៅក្នុងការរៀបចំឆាកជីវិត គឺមិនមានធាតុដែល កើតឡើងដោយចៃដន្យនោះទេប៉ុន្តែផ្ទុយទៅវិញអ្វីៗទាំងអស់សុទ្ធតែជាលទ្ធផលនៃ ក្រមច្បាប់ មួយដែលមិនអាចរំលោភបំពានបានទេ ។ រឿងនេះពិតណាស់សំរាប់ទាំងអ្នក ដែលមានអារម្មណ៍ថា មិនចុះសំរុង ជាមួយនឹងបរិស្ថានជុំវិញខ្លួនរបស់គេ និងអ្នកដែលមានការ សប្បាយចិត្តនឹង បរិស្ថាន ជុំវិញខ្លួន ។

ក្នុងនាមជាសត្វលោកមួយប្រភេទដែលមានភាពវិវឌ្ឍន៍រីកចំរើន មនុស្សនៅកន្លែង ដែលគេនៅ ដែលគេអាចដឹងថាគេអាចរស់នៅធំធាត់ឡើង ហើយខណៈដែលគាត់ចេះ នូវមេរៀន ផ្លូវចិត្ត ដែលកាលៈទេសៈមានសំរាប់គាត់ មេរៀននោះក៏ផុតរលត់ទៅវិញ ហើយបន្សល់ទុក កន្លែងសំរាប់កាលៈទេសៈផ្សេងៗទៀត ។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: