អត់អួតទេ "តែស្តាប់ទៅដូចអួត"

អត់អួតទេ "តែស្តាប់ទៅដូចអួត"
អត់អួតទេ "តែស្ដាប់ទៅដូចអួត" ហេតុអ្វីក៏មនុស្សយើង ជាពិសេសអ្នកចេះដឹងមួយចំនួន ចូលចិត្តប្រើពាក្យថា "គេភ្លើ" ហើយលើកខ្លួនឯងថាអស្ចារ្យ? នេះហើយដែលគេហៅថា "អំនួត"។ មនុស្សបែបនេះ បើសួរថាអួតទេ? ប្រាកដណាស់ពួកគេនឹងឆ្លើយថា "អត់អួតទេ" តែសម្តីដែលចេញមក គឺស្ដាប់ទៅដូចអួតពិតៗ! សាកគិតបែបនេះវិញ ប្រហែលជាធ្វើឱ្យចិត្តយើងធូរស្រាលបន្តិច៖ 🌾 អ្នកស្រែ៖ ព្រឹកឡើងគាត់មើលទៅស្រែដែលខៀវស្រងាត់ គាត់សង្ឃឹមយ៉ាងមុតមាំថានឹងទទួលបានផលច្រើន គាត់ក៏សប្បាយចិត្ត។ នេះគឺជាសុភមង្គលតាមបែបសាមញ្ញរបស់គាត់។ 🏪 អ្នកផ្សារ៖ ព្រឹកឡើងបើកភ្នែកឃើញមនុស្សម្នាច្រើនមកទិញទំនិញ គាត់ត្រេកអរ សង្ឃឹមថានឹងចំណេញបានប្រាក់ច្រើន គាត់ក៏ញញឹមសប្បាយចិត្ត។ នេះគឺជាភាពរីករាយតាមរបៀបរបស់គាត់។ ប៉ុន្តែមានមនុស្សម្នាក់ទៀត គាត់មិនចូលចិត្តទាំងស្រែ មិនចូលចិត្តទាំងផ្សារ។ ឃើញគេធ្វើស្រែ គាត់ថា "លំបាកណាស់ ទម្រាំបានអង្ករស៊ី" រួចក៏កើតចិត្តទោមនស្ស។ ឃើញអ្នកផ្សារអ៊ូអរ រញ៉េរញ៉ៃ គាត់ថា "ធុញណាស់ មិនចង់រស់នៅបែបនេះទេ"។ សំណួរគឺថា៖ តើបុគ្គលម្នាក់នោះ គួរទៅរស់នៅទីណា? តាមពិតទៅ មនុស្សម្នាក់ៗមានសេចក្ដីសុខក្នុងលក្ខ…