អត់អួតទេ "តែស្តាប់ទៅដូចអួត"

ហេតុអ្វីក៏មនុស្សយើង ជាពិសេស អ្នកចេះអ្នកពូកែមួយចំនួន ដែលមានគំនិត និងទ្រឹស្តីល្អខ្លះ មិនល្អខ្លះ មួយភាគតូចចូលចិត្តប្រើពាក្យថា "គេភ្លើ" ហើយលើកខ្លួនឯងថាអស្ចារ្យអញ្ជឹង។ ចឹងគេហៅថា "អំនួត"​ មនុស្សចឹងបើសួរថាអូតទេ? ប្រាកដណាស់ឆ្លើយថា អត់អួតទេ "តែស្តាប់ទៅដូចអួត"!!!

បើគិតចេះវិញប្រហែលជាធូរចិត្តបន្តិត  អ្នកនៅស្រុកស្រែព្រឹកឡើងគាត់​មើលទៅស្រែគាត់ ស្រែហ្នឹងល្អណាស់ពណ៏ខៀវស្រងាត់ ក្នុងចិត្តគាត់សង្ឃឹងយ៉ាង​ខ្លាំងថានឹង​ទទួលបានផលច្រើន។  គាត់គិតហើយក៏សប្បាយចិត្តណាស់។ ចំណែកអ្នកផ្សារ​វិញព្រឹកឡើង​បើកភ្នែក ឃើញមានអ្នកចូលផ្សារច្រើនទិញឥវ៉ានក្នុងចិត្តគាត់ត្រេកអរណាស់គាត់សង្ឃឹងថា​ និងមានលុយចូលយ៉ាងច្រើនក្នុងថ្ងៃនេះមិនខាន់ គិតហើយគាត់ញញឹមយ៉ាងសប្បាយក្នុងចិត្ត។

មានជនម្នាក់ទៀតគាត់មិនចូលចិត្តស្រែ ពេលគាត់ឃើញគេធ្វើស្រែស្ទង់ស្រូវ គាត់ក៏ស្រែកឡើងថា ឳធ្វើស្រែកអីក៏លំបាក់យ៉ាងនេះ ទំរាំតែបានស្រូវ ទំរាំចេញមកជាអង្គរលំបាកណាស់គិតហើយ ក្នុងចិត្តក៏ទោមនស្សឡើង អើ!! អ្នកស្រែលំបាក់ណាស់!!។

គាត់ក៏សំឡឹងទៅមើលអ្នកផ្សារ ធម្មតាទេ នៅផ្សារតែងតែមានមនុស្សច្រើនដើរចុះ ដើរឡើង សំឡែងរញ្ញេរញ៉ៃ អ្នកលក់ខ្លះទាញអ្នកទិញពីមុខពីក្រោយ គាត់គិតថា ឳធុញម្លេចទេមិន​ចង់រស់​ជាដូចជិវិតអ្នកផ្សារទេជិវិតអ្នកស្រែក៏មិនចង់រស់នៅដែរ។

អញ្ចឹងតើជននោះត្រូវរស់នៅទីណា? 

ជិវិកអ្នករស់នៅស្រុកស្រែគាត់សប្បាយចិត្ត​ក្នុងលក្ខ័ណជិវិតស្រែៗសាម្មញៗ​រួមទាំងផ្នត់​គំនិតគាត់ក៏ទៅតាមហ្នឹងដែរ។ អ្នកផ្សារក៏ចឹងសប្បាយក្នុងជិវភាព​ផ្សារអ៊ូអរបើស្ងាត់វិញ​អត់មិន​ចេះនៅទេ នេះគឺជាផ្នត់គំនិត​របស់អ្នកផ្សារ។ ហើយបើសួរគាត់ ទាំងអ្នកស្រែ ឬអ្នកផ្សារ តើគំនិងរបស់​ពួកគាត់និមួយៗហ្នឹង តើ ភ្លើទេ?? ថាអត់ទេ នេះជាធម្មជាតិ ជាសច្ចភាពជាសកល របស់មនុស្ស សប្បាយនឹងអ្វីត្រេកអរនឹងអ្វីដែលមិនបានធ្វើអោយអ្នកដទៃក្តៅក្រហាយ "ធ្វើទៅមានអ្វីខុស"។

គ្មានបុគ្គលណាម្នាក់ភ្លើទេនៅលើកលោកនេះ ​បើមានគឺមាន គឺមានតែចិត្តរបស់​បុគ្គលនោះមិនស្ថិតនៅក្នុងគំនិង។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: