សញ្ញា​ ​៥​យ៉ាង​នេះ​ ​​លោក​អ្នក​គួរ​តែ​ចាប់​ផ្ដើម​ការ​រកស៊ី​ទៅ

សញ្ញាណទាំង ៥ បង្ហាញថាដល់ពេលដែលអ្នកត្រូវចាប់ផ្ដើមអាជីវកម្ម


តើលោកអ្នកកំពុងស្ទាក់ស្ទើរក្នុងការឈានជើងចូលក្នុងពិភពជំនួញមែនទេ? បើលោកអ្នកមានជួបរោគសញ្ញាទាំង ៥ យ៉ាងនេះ វាគឺជាសញ្ញាណដែលបញ្ជាក់ថា លោកអ្នកត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាម្ចាស់អាជីវកម្មហើយ៖

  • ១) អ្នកមើលឃើញពីឱកាសជុំវិញខ្លួន៖
    បើមើលឃើញឱកាសហើយ តើគួរនៅចាំអ្វីទៀត? ត្រូវតែចាប់ផ្ដើមតែម្ដងទៅ បើមិនដូច្នោះទេ ឱកាសនោះនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អ្នកដទៃជាមិនខាន។
  • ២) អ្នកមានទម្លាប់ធ្វើការងារកាន់តែយូរ និងច្រើនជាងមុន៖
    នៅពេលដែលលោកអ្នកកាន់តែលះបង់ពេលវេលាដើម្បីធ្វើការងារ ហើយមានទម្លាប់ថាមិនឈប់បើការងារមិនទាន់ហើយ នោះគឺជាសញ្ញាមួយបង្ហាញថា លោកអ្នកមានសក្ដានុពលអាចក្លាយជាអ្នករកស៊ីបាន។
  • ៣) អ្នកមានសំណួរជាច្រើន៖
    បើមានទម្លាប់ជាមនុស្សពូកែសាកសួរ ចង់ដឹងចង់ឮច្រើន នោះដល់ពេលដែលលោកអ្នកអាចប្រែខ្លួនជាអ្នកមានចម្ងល់លើកិច្ចការធ្វើអាជីវកម្ម ដើម្បីស្វែងរកដំណោះស្រាយថ្មីៗ។
  • ៤) មើលឃើញពិភពលោកខុសពីគេ៖
    នេះជាធាតុផ្សំដ៏សំខាន់បំផុត។ ការមើលឃើញខុសពីគេ ជាដើមចមនៃការបង្កើតអ្វីដែលថ្មី ប្លែក និងអាចទទួលបានជោគជ័យដោយនឹកស្មានមិនដល់។
  • ៥) មើលឃើញរឿងរ៉ាវច្រើនដែលត្រូវធ្វើ៖
    សហគ្រិនពិតប្រាកដ មិនផ្ដោតតែលើកិច្ចការតែមួយនោះទេ ពោលគឺអាចចាត់ចែងការងារច្រើនក្នុងពេលដំណាលគ្នា ដោយមិនភ្លេចគ្រួសារ មិត្តភក្ដិ និងការងារស្នូល។

បើអ្នកមានចំណុចទាំងនេះ លោកអ្នកប្រាកដជាអាចក្លាយជាសហគ្រិនដ៏ជោគជ័យម្នាក់ជាមិនខាន៕

ដោយ៖ រតនៈ វិភូ