ប្រវត្តិឪពុកក្មេករបស់នាងខ្ញុំ (Tioulong Saumura)



ប្រវត្តិលោក សម សារី ឪពុកលោកប្រធាន សម រង្ស៉ីលោក សម សារី ជាអ្នកស្នេហាជាតិ ដ៏ធំធេងនិងបរិសុទ្ធស្មោះស្ម័គ្រ ចំពោះព្រះរាជ បល្ល័ង្កនាំយកជ័យ ជំនះជូន ប្រជារាស្ត្រខ្មែរតាមព្រះតម្រិះសម្តេច នរោត្តម សីហនុ។​ លោក សម សារី កើតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩១៧ នៅឃុំជង្រុក ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ សម ញាន ធ្លាប់បម្រើការងារជាមន្ត្រីរាជវាំង និងជារដ្ឋមន្ត្រីក្រសួងធម្មការ ក្នុង​ទសវត្សរ៍ឆ្នាំ​១៩៤០ ហើយ លោក សម សារី គឺជាកូនទី២ ក្នុងចំ ណោមកូនទាំងអស់៧នាក់។

ពេលរៀនចប់បឋមសិក្សាលោក សម សារី បានមកសិក្សានៅអនុវិទ្យាល័យ ស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩៣៥-១៩៣៦ ដែលមិត្តភកត្តិរបស់គាត់រួមមាន លោក អៀង សារី និងលោក រ័ត្ន សាមឿន ជាខ្មែរកុម្មុយនិស្តដំបូង ហើយនៅឆ្នាំ១៩៣៩ លោក សម សារី បានប្រឡងជាប់មធ្យមសិក្សាបត្រ ផ្នែកទស្សនវិជ្ជា។ ក្រោយមកលោក សម សារី បានរៀបអាពាហ៍ពិពាហ៍ ជាមួយ អ្នកស្រី អិុន អេម ជាស្ត្រីខ្មែរទី១ ដែល ទទួលបានសញ្ញាបត្រ មធ្យមសិក្សាបត្រនៅឥណ្ឌូចិនបារាំងសេស នាក្រុងព្រៃនគរ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៩ ហើយ​ក្រោយ​មក មានកូនចំនួន៥នាក់ គឺប្រុស៤នាក់ និងស្រីម្នាក់រួមមាន អេម្ម៉ារ៉ា កើតនៅឆ្នាំ ១៩៤០, អេម្ម៉ារ៉ាន កើត​នៅឆ្នាំ ១៩៤១,អេម្ម៉ាប្ញទ្ធិ កើតនៅឆ្នាំ១៩៤៥, មិទ្ធា រី កើតនៅឆ្នាំ១៩៤៦, និងលោកប្រធាន សម រង្ស៊ី កើត​នៅឆ្នាំ១៩៤៩។

ក្នុងអាយុ២២ឆ្នាំ គឺអំឡុងឆ្នាំ១៩៣៩ លោក សម សារី បានចូលក្នុងចំណោមខ្មែរទី១ ដែលបានទទួល អាហារូបករណ៍បារាំង ត្រូវមកសិក្សានៅស្រុកបារាំង តែត្រូវរង់ចាំដល់ឆ្នាំ១៩៤៦ ទើបបានទៅបន្ត​ការសិក្សា​ដែលនៅចន្លោះរយៈពេលនោះ លោក សម សារី បានចូលបម្រើការងារក្នុងខេត្តបាត់ដំបង ជាមន្ត្រី​តុលាការ​ជាសុភាចារ្យបុរស កម្មសិក្សាការីនៅឆ្នាំ ១៩៤០ រហូតដល់ឆ្នាំ១៩៤៤ លោក សម សារី បានផ្លាស់មក​សាលា​ឧទ្ធរណ៍ក្រុងភ្នំពេញ។ នៅឆ្នាំ ១៩៤៥ ពេលជប៉ុន ចូលកាន់កាប់ស្រុកខ្មែរ លោក សម សារី បានធ្វើ​ជាមេនគរបាល​នយោបាយរហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ១៩៤៦ បារាំងនិងកម្ពុជា​បានចុះហត្ថលេខា​លើកិច្ច​ ព្រមព្រៀងស្រុះស្រួលគ្នាបណ្តោះអាសន្ន ដោយលោកសម សារី បានឡើងធ្វើជាស្នង ការប៉ូលិស​នៅភ្នំពេញ ។

នៅឆ្នាំ ១៩៤៦ លោក សម សារី បានដាក់ពាក្យសុំឈប់មួយរយៈ ដើម្បីទៅរៀនយកឯកទេស​ហិរញ្ញវត្ថុ​នៅ​ស្រុក​បារាំង ដែលនៅទីនោះលោក សម សារី មានចំណូលចិត្ត​ទាក់ទងបារាំងជា​អភិជនដើម្បីស្គាល់​ទំនៀម​ទម្លាប់​ ប្រពៃណីរហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៤៩ លោក សម សារី បានទទួលសញ្ញាបត្រផ្នែកសេវាសាធា រណៈ នៅវិទ្យាស្ថាននយោបាយក្រុងប៉ារីសនិងបរិញ្ញាបត្រច្បាប់ នៃមហាវិទ្យាល័យច្បាប់ក្រុងប៉ារីស ដែលក្រោយ​មក​លោក សម សារី បានធ្វើជាកម្មសិក្សាការី នៅធនាគារជាតិនៃប្រទេសបារាំង។

លោក សមសារី បានវិលត្រឡប់មកចូលប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥០ ដោយត្រូវបានលោក ប៉ែន នុត ណែនាំបង្ហាញសម្តេចព្រះនរោត្តម សីហនុដែលពេលនោះព្រះអង្គកំពុងស្វែងរកអ្នកស្នេហាមាតុ ​ភូមិម្នាក់​មាន​ចំណេះវិជ្ជា ធ្វើការងារមានប្រសិទ្ធភាព និងជាអ្នក ខ្នះខ្នែងក្នុងការងារ ដើម្បីជួយព្រះ អង្គក្នុង​រាជបូជនីយ​កិច្ច​ទាម​ទារ ឯក រាជ្យ។ លោក សម សារី គឺជាបញ្ញវន្ត ម្នាក់ដែលអាច​ធ្វើការងារ​អស់ទាំង​នេះ​បាន គឺលោក សម សារី មិនត្រឹមតែជួយព្រះរាជបូជនីយកិច្ចនេះទេគឺ លោកបានសរសេរ​រឿងរ៉ាវ​កម្ពុជា​ក្រោម តវ៉ាទៅអាណា​និគម​បារាំង ដែលបានបញ្ចូលទឹកដីកម្ពុជាក្រោម ឲ្យស្ថិត​ក្រោម​រដ្ឋការ​របស់​រដ្ឋសមាគមយួន នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ ដោយលោក សម សារី ចាត់ទុកថា​ជារឿងអយុត្តិធម៌ ត្រូវតវ៉ាចរចាយកកម្ពុជាក្រោមវិញ នៅពេល​ខាងមុខ។

បើពិនិត្យលើកិត្តិយស កិត្តិគុណ បម្រើរាជបល្ល័ង្ករបស់លោក សម សារី គឺអ្នកកត់ត្រា​ផ្នែកប្រវត្តិ​សាស្ត្របាន​លើក​ឡើងថា លោក សម សារី បានវិលត្រឡប់មកភ្នំពេញនៅឆ្នាំ១៩៥៥ នាំមកនូវជ័យ​ជំនះធំធេង​នៃការ​ចរចាមក​ថ្វាយសម្តេចព្រះនរោត្តម សីហនុ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥ លោក សម សារី លោក ប៉ែន នុត និងលោក ឃឹម ទិត ត្រូវបានតែងតាំងជា ឧត្តមក្រុមប្រឹក្សា រាជបល្ល័ង្ក ហើយលោក សម សារី ក៏ត្រូវបានបន្ថែមតួនាទីមួយទៀត ជាអ្នកនិពន្ធជីវប្រវត្តិ ថ្វាយសម្តេចព្រះ នរោត្តម សីហនុ។ ដល់ថ្ងៃទី២ មីនា ឆ្នាំ ១៩៥៥ សម្តេចព្រះនរោត្តម សីហនុ បានដាក់រាជ្យថ្វាយព្រះបិតា ហើយទៅ​បង្កើតចលនាសង្គមរា​ស្ត្រនិយម​ដែលនៅពេលនោះ ព្រះអង្គ បានសម្រេចជ្រើសរើសលោក សម សារី ជាសហការីដ៏ជំនិតម្នាក់ គឺក្នុងរដ្ឋាភិបាលទី១ នៃរបបសង្គម រាស្ត្រ និយមដែលមានសម្តេចព្រះនរោត្តម សីហនុ ជានាយករដ្ឋមន្ត្រី និងមានលោក សម សារី ជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកជារដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ផែនការ និងអប់រំជាតិ។ 

បើពិនិត្យមើលពីសកម្មភាពការងាររបស់លោក សម សារី បានបង្ហាញយ៉ាងច្បាស់អំពីគោល ជំហរការពារព្រះ​រាជ​​បល្ល័ង្ក ដង្ហែតាមព្រះរាជតម្រិះរបស់សម្តេចព្រះនរោត្តម សីហនុ និងបាននាំមកនូវជោគជ័យដ៏ធំធេង ជូន​ជាតិ​មាតុភូមិនិងរាស្ត្រខ្មែរទូទៅហើយលោកប្រធាន សម រង្ស៊ី បានបន្តបេសកកម្មពីឪពុកក្នុងការបម្រើ ជាតិមាតុភូមិដោយស្មោះ ស្ម័គ្រសមជាឈាមជ័រអ្នកស្នេហាជាតិប្រកប ដោយឧត្តមគតិដ៏មានតម្លៃនិងគួរឲ្យ គោរព​​​ជា​​ទីបំផុត៕



Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: