ការវិលនិវដ្តន៍របស់មេបក្សប្រឆាំង ​ គឺលោក សមរង្សី មកដល់កម្ពុជាវិញហើយព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​​ នៃការវិលត្រឡប់មកវិញនៃលោក សម រង្សី​ ប្រធានគណបក្សសង្គ្រោះជាតិ បានមកដល់កម្ពុជា​កាលពី​ព្រឹកថ្ងៃទី ១៩ ខែ កក្កដា បន្ទាប់ពិបាននិរទេសខ្លួន​ទៅ ក្រៅប្រទេស​អស់រយៈពេល​ជាង ៤ឆ្នាំងមកហើយ។  

ពិតជាអស្ចារ្យខ្លាំងណាស់ដែលមិនធ្លាប់មាន​ក្នុងប្រវត្តិនៃការគាំទ្រ​បក្សនយោបាយ​នៅកម្ពុជា​ តែម្តងនេះ​ពិត​នឹកស្មានមិនដល់។ មនុស្សរាប់ម៉ឺន​នាក់ មានទាំងក្មេងចាស់បុ្រសស្រី បានទៅទទួលស្វាគមន៍ ​​មេបក្ស​ប្រឆាំង​ដែល​កំពុង​តែមាន​ប្រជាប្រីយយ៉ាងខ្លាំងយ៉ាងច្រើនកោះករ អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ទាំង​នោះ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ ចិញ្ចើម​ផ្លូវ និង​បាន​ហែ​ក្បួន​តាម​ពី​ក្រោយ​រថយន្ត​ដែល​ដឹក​លោក សម រង្ស៊ី ចាប់​តាំង​ពី​ខាង​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រហូត​ដល់​ទី​លាន​ប្រជាធិបតេយ្យ​ដែល​នៅ​ក្បែរ​វត្តភ្នំ។

សេចក្ដី​រាយការណ៍ពីវិទ្យុអាស៊ីសេរី
លោក សម រង្ស៊ី អាច​ក្លាយ​ជា​តំណាងរាស្ត្រ​ក្រោយ​ការ​បោះ​ឆ្នោត​ទាក់ទង​នឹង​វត្តមាន​របស់​​លោក សម រង្ស៊ី នៅ​កម្ពុជា ក្នុង​ឱកាស​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥​នេះ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​បញ្ជាក់​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មិន​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត ឬ​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ចុង​ខែ​កក្កដា នេះ​បាន​ទេ។ ប៉ុន្តែ​លោក សម រង្ស៊ី អាច​ក្លាយ​ជា​តំណាងរាស្ត្រ​បាន​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ក្នុង​ករណី​ដែល​ គណបក្ស​នយោបាយ​របស់​លោក​សល់​កៅអី ឬ​មាន​បេក្ខជន​ណា​មួយ​លាលែង​ពី​តំណែង ហើយ​គណបក្ស​នេះ​ត្រូវ​ធ្វើ​សំណើ​បំពេញ​បន្ថែម​មក គ.ជ.ប។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​កក្កដា នេះ​ថា ទោះ​បី​ជា​ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើកលែង​ទោស​ដល់​លោក សម រង្ស៊ី ក៏ដោយ ក៏​តាម​ច្បាប់​បោះ​ឆ្នោត គឺ​មិន​អាច​កែប្រែ​ឲ្យ​លោក សម រង្ស៊ី អាច​ឈរ​ឈ្មោះ​បាន​ទេ ប៉ុន្តែ​ត្រូវ​រង់ចាំ​ក្រោយ​ការ​បោះ​ឆ្នោត។

ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​លោក សម រង្ស៊ី នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ត្រូវ​រង់ចាំ​ការ​អញ្ជើញ​មក​ដល់​របស់​លោក សម រង្ស៊ី ជា​មុន​សិន និង​ការ​ជជែក​ពិភាក្សា​នៅ​ក្នុង​បក្ស ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ណា​មួយ​អំពី​រឿង​នេះ។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ហេតុផល​ថា បញ្ហា​កាត់​ទោស​លោក សម រង្ស៊ី នេះ គឺ​ជា​រឿង​នយោបាយ ហើយ​ការ​លើកលែង​ទោស​រូប​លោក​ក៏​ជា​រឿង​នយោបាយ។ ដូច្នេះ​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​លោក សម រង្ស៊ី មាន​ឱកាស​ចូល​រួម​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នេះ ត្រូវ​តែ​មាន​ដំណោះ​ស្រាយ​តាម​រូបភាព​នយោបាយ​ផង​ដែរ៕
ប្រភពពី៖​ RFA


Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: