ជាការពីណាស់ការហាត់ប្រាណគីដើម្បីសុខភាពមាំមួនផ្នែករាងកាយ ហើយ ការហាត់ ប្រើ ខួរក្បាល គឺដើម្បីធ្វើខ្លួនឯងរឹងមាំផ្នែក ផ្លូវចិត្ត! សុខភាព ផ្លូវ គំនិត! ការគិតកាន់តែខ្លាំ... ទង្វើរនែការធ្វើកាន់តែខ្លាំ ការគិតគឺ ជាអំណាច ដ៏មហិមា បើអ្នកគិតថាអ្នកនឹងក្រៃក្រ អ្នកនិងកាន់តែក្រ នោះគឺ ព្រោះតែ គំនិតក្រ របស់អ្នក បើអ្នគិតថាអ្នកនឹងជាអ្នកមាន នោះនាក់នឹងសួរខ្លួនឯងថា តើធ្វើយ៉ាង ណាដើម្បី ក្លាយជា អ្នកមាន?។ នោះគឺជាផ្លូវ!... ជាគន្លឹះនៅការប្រើប្រាស់គំនិតដើ់ម្បី ធ្វើខ្លួនជាអ្នកមាន.....។មហិមា នៃ គំនិត មិនមានអ្វីវាស់ស្ទង់បាន.. មិនអ្វីកំណត់បាន... មានមនុស្សជាច្រើននៅលើ លោកយើង នេះ ដែលមិនគិតទៅដល់ការប្រើប្រាស់ខួរក្បាលអោយ អស់ពីសម្ថភាព។ ការគិតគឺជាភារកិច្ចរបស់ ខួរក្បាល ប្រសិនបើ ការគិតរបស់មិនត្រឹម ត្រូវសកម្មភាព របស់ យើងក៏មិនត្រឹមត្រូវ ដូចគ្នាទៅនឹង ការសាបព្រោះ មួយនៅលើឧទ្យាននៃខួរក្បាល។
នៅលើផ្ទៃដីមួយ មិនមានអ្វីទាំងអស់ នៅពេលនោះមានអ្នកថែសួរម្នាក់ បានយកដើមផ្កាមួយដើមទៅដាំ នោះមានន័យថា នៅលើដីនោះមានដើមផ្កាមួយដើម។ ដូចនេះឧទ្យានមួយមានសោភ័នភាពស្រស់ស្អាតឬមិនក៏មិនស្អាតគឺអាស្រាយទៅនឹងអ្នកថែសួន បើអ្នកថែសួនយកដើមផ្កាស្អាតមានផ្កាល្អដាំលើវា វានឹងចេញផ្កាដ៏ស្អាតឡើង ការដំាបានល្អសោភ័ណភាពរបស់សួនក៏កាន់តែស្រស់ស្អាត មានមនុស្សជាច្រើនចូលចិត្តទៅកំសាន្ត ហើយការដែលមាន មនុស្សជាច្រើនចូលចិត្តទៅកំសាន្ត ចូលចិត្តគញគុណផ្កានឹងធម្មជាតិ វាគឺជាមោទនភាពរបស់អ្នកថែសួន។
អ្នកថែសួរប្រៀបដូចជា គំនិត ហើយផ្លែផ្កានឹងសោភ័ណភាព ប្រៀបដូចលទ្ធផលនែភាពជោគជ័យនៃការប្រើប្រាសគំនិត។ ចូរប្រើប្រាស់ខួរក្បាលដើម្បីចារឆ្លាក់វាស្នារបស់អ្នកឆ្ពោះទៅកាន់គោលដៅនៃភាពជោគជ័យ។ បើអ្នកដឹងថាខ្លួនឯងត្រូវទៅទីណានោះអ្នកនិងដឹងថាអ្នកត្រូវធ្វើអ្វី។ អ្នកមានប្រើខួរក្បាលដើម្បីក្លាយជាអ្នកមាន អ្នកក្រប្រើកំលាំងដើម្បីក្លាយជាអ្នកមាន។ អ្នកមានសន្សំប្រាស់មួយកាក់មួយសេនដើម្បីធ្វើវិនិយោគទុន អ្នកក្រសន្សំប្រាប់មួយកាក់មួយដើម្បីទុក។ ចូរត្រៀមខ្លួនដើម្បីក្លាយជាអ្នកមាន ប្រសើរជាងត្រៀមខ្លួនធ្វើខ្ញុំអ្នកមាន។
វិធីអោយជីវិតរុងរឿង គឺត្រូវជួយខ្លួនឯងអោយមានការចេះដឹង។
1. សោភ័ណបុរសគឺវិជ្ជា សោភ័ណនារីគឺចរិយា។
2. យកសំផឹងធ្វើប្រពន្ធ កុំយកប្រពន្ធធ្វើសំផឹង។
3. មើលអោយឆ្ងាយ បាញ់អោយចំបំបែកឧបសគ្គ។
4. ទីនែការចាប់ផ្តើមវាមិនសំខាន់ ដូចជាទីបញ្ចប់។
5. មាន់ឃើញជើងពស់ ពស់ឃើញដោះមាន់។
6. អ្នកយល់ច្បាស់ថាការបរាជ័យ គឺជាការប្រតិការណ៏មិនមែនជាមនុស្សទេ ហើយការពីម្សិលមិញ ក៏បានបញ្ចប់ពីយប់មិញដែរ ហើយថ្ងែនេះគឺជាបរិបទថ្មីរបស់អ្នក។
7. អ្វីដែលយើងធ្វើអោយអារម្មណ៏យើងមិនល្អនោះ គឺមកពីយើង មិនយកចិត្តទុកដាក់សិក្សាលើអារម្មណ៏ខ្លួនឯង។
8. ពន្យាពេលនែការវិនិច្ឆ័យ។ (គ្រូ ស៊ីឡែន)
9. មនុស្សដែលមានជីវិតបរាជ័យ ភាគច្រើន គឺជាមនុស្សដែលមិនដឹងថាខ្លួនឯងជិតស្និត ជិតដល់ចំនុចជោគជ័យ។
10. មនុស្សល្ងង់បានត្រឹមតែឆ្ងល់ តែមនុស្សឆ្លាតគឺគេចេះសូរ។
11. មនុស្សដែលមានគោលដៅ គឺជាមនុស្សដែលដឹងថាខ្លួនឯងត្រូវទៅទីណា។
12. សេ្នហាគឺជាអាហារសំរុនសំរាប់ជីវិត ពេលដែលជីវិតមានអ្វីគ្រប់គ្រាន់ សំរាប់អោយសេ្នហាចូលមកបាន។
13. មធ្យោបាយងាយដើម្បី ចាប់ផ្តើម ការងារមួយបាន គឺត្រូវឈប់និយា្យហើយ ចាប់ផ្តើមធ្វើភ្លាម។ (Walt Disney)
14. ចូរក្រឡេកមើលពីភាពលំបាករបស់អ្នកដ៏ទៃ ទើបអ្នកអាចកាត់បន្ថយភាពលំបាករបស់ខ្លួនឯងបាន។
15. គ្មានកំពូលមនុស្សមានប្រាថ្ញាណាដែល មិនមានភាពល្ងង់ខ្លៅនោះទេ។
17. ចង់ធ្វើដំណើរបានលឿនត្រូវធ្វើដំណើរម្នាក់ឯង តែបើចង់ធ្វើដំណើរបានឆ្ងាយត្រូវធ្វើដំណើរទាំងអស់គ្នា។ (កាន់ គន្ទី)
18. ក្តីស្រឡាញ់គឺជាមហាទុក្ខដល់ធំរបស់មនុស្សជាតិ។
19. ជោគជ័យវាមិនដើរមករកយើងទេ គឺយើងត្រូវដើរទៅរកភាពជោគជ័យ។
20. ទាល់តែបើកការងារថ្មីហើយ សឹមលះបង់ការងារចាស់ចោល។
21. កុំចង់ខ្ពស់ស្មើមេឃ កុំឪនពេកអាប់រាសី ទោះដើរនិយ្យាស្តី ត្រូវលកលែអោយគួរសម។
22. មុននឹងដើរត្រូវ គិតពីវិន័យមុននឹងនិយាយស្តី ត្រូវគិតពីសេចក្តីថ្លៃថ្នូរ។ (កុមារា តុក)
23. ហាត់ប្រាណគឺដើម្បីសុខភាពមាំមួន ហាត់ប្រើខួរក្បាលគឺដើម្បីដើម្បីក្លាយជាអ្នកមាន។
24. ការដើម្បីរៀនសូត្រ កុំធ្វើការងារដើម្បីលុយ។ តែរៀនសូត្រក៏ដើម្បីលុយដែល។
25. បងហ៊ានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីអូន តែបើអូនសួរថា បងហ៊ានលះបង់ជីវិតទេ បងសូរឆ្លើយថា ទេ។ ព្រោះបើបងលះបង់ជីវិតគឺបងមិនអាចរស់នៅក្បែរអូនឡើយ។
26. លោកជាអ្នកបង្រៀនខ្ញុំអោយជាបុគ្គលិកដ៏ឆ្នើម ហើយលោកក៏បានបង្រៀនខ្ញុំអោយដឹងថាលោកគឺជាអ្នកកេងប្រវ័ញ្ចលើកម្មករដែល។
27. ពេលអ្នកយំនោះអ្នកនឹងយំតែម្នាក់ឯង តែពេលដែលអ្នកសោចនោះពិភពលោកនឹងសោចជាមួយអ្នក
28. ចូរត្រៀមខ្លួនដើម្បីក្លាយជាអ្នកមាន ប្រសើរជាងត្រៀមខ្លួនធ្វើខ្ញុំអ្នកមាន។
Post A Comment: