ទទួលបានគំនិតល្អៗពីមិត្តម្នាក់នៅក្នុង facebook នូវអត្ថបទល្អមួយដែលគួរអោយអាននិងគួរ​អោយ​ចង់ចាំ ថ្ងៃនេះបានទទួលអត្ថល្អមួយដូចខាងក្រោមពីមិត្តម្នាក់ឈ្មោះ៖ ការមើលឃើញរបស់ខ្ញុំ My View ដែលបានអានហើយនិងបានចាប់អារម្មណ៏ ហើយប្រៀបធៀបទៅគឺដូចជាការពិត​មួយដែល​បាន​ឆ្លុះបញ្ជាំងពីសង្គមយើងផងដែរ។ 

ការទ្រង់នៅរស់ក៏លំបាក សោយទីវង្គតបាត់ក៏នៅតែលំបាក
លំបាកទី១ អតីតព្រះមហាក្សត្រកើតចំពេលដែល ប្រទេសកម្ពុជាស្ថិតក្រោម​អណានិគមបារាំងលំបាកក៏ព្រោះតែឃើញរាស្ត្ររងទុក្ខក្រោមនឹមបរទេស។
លំបាកទី២ ព្រះអង្គនៅវ័យក្មេងសោះ ត្រូវបានគេលើកជាស្ដេច គង់លើបល្ល័ង្គ គេបញ្ជាតាមចិត្ត។
លំបាកទី៣ គង់ក្នុងវាំងយ៉ាងមានសេចក្ដីសុខ បែរជាទ្រង់មិនព្រម ទៅក្រោកតស៊ូប្រឆាំងបារាំង។
លំបាកទី៤ បានឯករាជ្យហើយ ត្រូវខំប្រឹងអភិវឌ្ឍកម្ពុជា ដើម្បីប្រជារាស្ត្របាន​សេចក្ដី​សុខ។
លំបាកទី៥ ទ្រង់ដើរនយោបាយខុស ធ្លាក់ចូលក្នុងអន្ទាក់យ៉ាងជ្រៅ​ ។  
លំបាកទី៦ ឃើញរាស្ត្រទ្រង់រងទុក្ខម្ដងទៀត វិប្បដិសារីកាន់តែខ្លាំង​។
លំបាកទី៧
ទ្រង់ត្រូវក្រោកឈរឡើងវិញ និងចំណាយជីវិតចុងក្រោយ​ ដើម្បីត​បស្នងដល់​មាតុ​ភូមិនេះបើគ្មានអតីតព្រះមហាក្សត្រ ចេញមុខទេ សង្គ្រាមស៊ីវិលនឹងនៅតែកើតឡើង ព្រោះគ្មានកិច្ច​សន្យា​ទីក្រុងប៉ារីស ១៩៩១​ សង្គ្រាមរវាងបក្សប្រជាជន និង ហ្វុនស៊ីបិច ច្បាស់ជាផ្ទុះ​ឡើងនៅពេល​ប្រកាស​លទ្ធផលឆ្នោត បក្សប្រជាជនចាញ់ ឆ្នាំ១៩៩៣​ រដ្ឋប្រហារ១៩៩៧ ពិតជាមិនត្រូវបញ្ចប់​ បញ្ហាន​យោ​បាយ ២០០៣ ក៏មិនត្រូវបានដោះ​ស្រាយ​ ព្រះអង្គប្រហែលជាខុស​ដែលព្រមចាញ់ ដើម្បីសេចក្ដី​សុខ​រាស្ត្រ ព្រោះទ្រង់ខ្លាច​សង្គ្រាមណាស់ ខ្លាចការសម្រេច​ចិត្តខុសណាស់​ អ្នកឃើញទ្រង់ច្រៀង ទ្រង់​សប្បាយ ទ្រង់ញញឹម តែតាមពិតគ្រាន់តែជាការបិទបាំងក្ដីទុក្ខរបស់ព្រះអង្គតែប៉ុណ្ណោះ។
មតិពី៖​ ការមើលឃើញរបស់ខ្ញុំ My View 
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: