បន្ទាប់មានការបង្រ្កាបយ៉ាងធ្ងន់ធ្ងរដ៏ដែលជាដែល ម្តងហើយម្តង​ទៀតពីសំណាក់អាថ្ងាធររបស់រដ្ឋាភិ​បាលកាន់អំនាច លោក នាយករដ្ឋមន្រ្តី ហ៊ុន សែនលើប្រជាពលរដ្ឋស្លូតត្រង់មក ​មានការ​រិះគន់យ៉ាងចាស់ដៃពីមតិ​មហាជន​ទាំងក្នុង​ប្រទេស និងក្រៅប្រទេស។ ដូចច្នេះកិច្ចការសំខាន់ថ្ងៃ​នេះគឺកិច្ចប្រជុំនៅ​ហ្សឺណែវ​​ស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​ ដែលនៅ​ពេលនេះកំពុង​មានការ​ចាប់អារម្មណ៏​​​ពីសំណាក់មហាជនជាច្រើន។​ ឧត្តមស្នងការ​សិទ្ធិមនុស្ស​អ.ស.ប ដែល​​មាន​ទីស្នាក់​ការ​ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ (ស្វ៊ីស) បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​មើល​របាយការណ៍​សិទ្ធិមនុស្ស នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​តំណាង​រដ្ឋាភិបាល​កម្ពុជា​ចូលរួម​ឆ្លើយ​ការពារ​របាយការណ៍​សិទ្ធិមនុស្ស​នេះ។ កិច្ចប្រជុំ​នេះ​ត្រូវ​ចាប់ផ្តើម​ធ្វើ នៅថ្ងៃ​អង្គារ វេលាម៉ោង ២និង​៣០​រសៀល ម៉ោង​នៅ​ហ្សឺណែវ (ត្រូវ​នឹង​ម៉ោង ៨និង​៣០នាទី​យប់ ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា)។ កិច្ចប្រជុំនេះ​ត្រូវ​បាន​ផ្សាយ​​ផ្ទាល់ ដោយ​ទូរទស្សន៍ (WEBTV) របស់​អង្គការ​សហប្រជាជាតិ ដែល​វិទ្យុបារាំង​អន្តរជាតិ​ខេមរភាសា យក​មក​ផ្សាយ​បន្ត​ផ្ទាល់ នៅ​ខាង​ក្រោម​នេះ។ ​

khmer.rfi.fr

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: