ខ្ញី និងប្រយោជន៍ចំពោះសុខភាព

ការចូលចិត្តប្រចាំថ្ងៃរបស់ខ្ញុំគឺការផឹងទឹកតែដាក់ខ្ញី។  ទើបបានស្វែងរកពត៏មានលំអិតស្តីអំពីខ្ញីដើម្បី​ទុកជាចំណេះដឹងនិងឯកសារពីគ្រោះសំរាប់សុខភាព។

ចំពោះ​អ្នក​កើត​ជំងឺ​ផ្តាសាយៈ នៅ​ពេល​អ្នក​ផ្តាសាយ​អ្នក​គួរ​ប្រើ​ខ្ញី​ស្រស់​ ឬ​ប្រើ​តែ​ខ្ញី​ ឬ​ខ្ញី​ក្រៀម​ ដែល​បុក​ឲ្យ​ម៉ដ្ឋ​ក៏​បាន​ យក​មក​រោយ​ក្នុង​ផើង​មួយ​ដែល​ដាក់​ទឹកក្តៅ​រួច​ជា​ស្រេច។ បន្ទាប់​ពី​នោះ​ត្រូវ​ដាក់​ទឹក​ឃ្មុំ​២​ស្លាប​ព្រា​បាយ​រួច​ទើប​យក​ជើង​ទៅ​ត្រាំ​ឲ្យ​បាន​១៥​នាទី​ទៅ​កន្លះ​ម៉ោង។

ធ្វើ​ដូច​នេះ​ទឹកខ្ញី​ក្តៅ​ៗ​នឹង​ធ្វើ​ឲ្យ​ឈាម​ដំណើរ​ការ​បាន​ល្អ​ជាង​មុន​ ធ្វើ​ឲ្យ​ច្រមុះ​ និង​ក្បាល​ធូរ​ស្រាល​រួមទាំង​ជំរុញ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​បាន​យ៉ាង​ប្រសើរ។ តែ​ប្រសិន​បើ​អ្នក​មិន​ចូល​ចិត្ត​ត្រាំ​ជើង​ អ្នក​អាច​ឱនក្បាល​លើ​អាង​ដាក់ទឹក​រួច​ប្រើ​កន្សែង​ពោះ​គោ​គ្រប​ក្បាល​ដើម្បី​ស្រូប​យក​ផ្សែង​ទឹកខ្ញីតាម​ច្រមុះ ក៏ជួយ​ឲ្យ​ធូរ​ស្រាល​ពី​ជំងឺ​ផ្តាសាយ​ដូច​គ្នា។

ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ដៃ-ជើងៈ អ្នក​ត្រូវ​យក​ខ្ញី​ស្រស់​មក​ហាន់​ឲ្យ​ល្អិត​ រួច​យក​វា​មក​ម៉ាស្សា​នៅ​លើ​ដើម​ដៃ គល់​ភ្លៅ ចង្កេះ ត្រគាក និ​ងកន្លែង​ដែល​មាន​សែល​ឡូៃត៍​ច្រើន។ កម្តៅ​របស់​ខ្ញី​ជួយ​ធ្វើ​ឲ្យ​ដុំ​ខ្លាញ់​រលាយរហូត​ក្លាយ​ជា​ខ្លាញ់​ដែល​រាង​កាយ​អាច​បណ្តេញ​ចេញ​បាន ហើយ​ប្រសិន​បើ​ធ្វើ​បែបនេះ​ជា​ប្រចាំ​ស្បែក​របស់​អ្នក​នឹង​ស្រស់​ស្អាត​អស់​បញ្ហា​ជាក់​ជា​មិន​ខាន។

ចំពោះ​អ្នក​ដែល​មាន​បញ្ហា​សក់​ជ្រុះអ្នក​គួរ​យក​ប្រេងអូលីវ​២ស្លាប​ព្រា​បាយ​មក​កម្តៅ​ឲ្យ​ក្តៅ​រួច​ច្របាច់​យក​ទឹក​ខ្ញី​ស្រស់ៗ​ឲ្យ​បាន​២​ស្លាប​ព្រា​បាយ​លាយ​ជាមួយ​គ្នា។ អ្នក​ត្រូវ​កូរ​សមាស​ធាតុ​ផ្សំ​ទាំងពីរ​នេះឲ្យ​ចូល​គ្នា​រួច​យក​វា​មក​ម៉ាស្សា​លើ​ស្បែក​ក្បាល។ បន្ទាប់​មក​អ្នក​ត្រូវ​យក​កន្សែង​ពោះ​គោ​ទៅ​ជ្រលក់ទឹកក្តៅ​ខ្លាំង រួច​យក​មក​គ្រប​សក់​ឲ្យ​បាន​មួយ​ម៉ោង​ទើប​កក់​សក់​តា​មធម្មតា។

ជាតិ​ថ្នាំ​ដែល​មាន​នៅ​ក្នុង​ខ្ញី​អាច​ជួយ​កម្ចាត់​បាក់​តេរី​នៅ​លើ​ស្បែ​កក្បាល​ធ្វើ​ឲ្យ​សក់​លែង​ជ្រុះ។ ចំណែកឯប្រេង​អូលីវ​ជួយ​បំប៉ន​ទាំង​សក់​ និង​ស្បែក​ក្បាល​ឲ្យ​រឹងមាំ​ ហើយ​សក់​ដែល​ដុះ​ឡើង​ថ្មី​នឹងមាន​សុខភាព​ល្អ​ស្អាតរលោង។


ខ្ញីត្រូវបានគេចាត់ទុកថាជាដើមរុក្ខជាតិ ម៉្យាងជួយព្យាបាលអាការហើមពោះ និង ភើ ។ ខ្ញីជារុក្ខជាតិស្ថិត​នៅក្នុងអម្បូរ ជាមួយរុក្ខជាតិ ល្មៀត ក្រវាញ ។ ក្រៅពីបំពេញតួនាទី ជាគ្រឿងទេសបង្កើនរសជាតិ​ដល់​ចំណី​អាហារ ហើយនោះ  វាក៏នៅមានគុណភាពព្យាបាលរោគបានជាច្រើនទៀតផង ។ បច្ចុប្បន្នខ្ញី បង្កើនប្រសិទ្ធភាពខ្លួនវាព្យាបាលរោគផ្តាសាយ និង កាត់បន្ថយចំនួនវីរុស ។

     ប្រសិនបើចង់ទទួលទានខ្ញីនៅស្រស់ៗ សូម ចិតជាចំណិតស្តើងៗ រួចយកទៅដាំទឹក ហើយត្រង​យកទឹកទុកទទួលទាន ។ ម៉្យាងវិញទៀត អាចជ្រើសរើសប្រភេទទឹកខ្ញីស្រាប់មកទទួលទានក៏បាន តែគួរជ្រើសរើសផលិតផលដែលមាន មាត្រដ្ឋាន មានសញ្ញាធានាត្រឹមត្រូវ មានចំណែកផ្សំពីមើម​ខ្ញីច្រើន​ជាងសារជាតិបន្ថែម ។

      ចំណែកម្ហូបអាហារវិញ ប្រសិនបើមាន ខ្ញីកាន់តែប្រសើរ ។ បើថ្ងៃណាមួយអ្នកមាន អាការឈឺ​ណែននៅក្នុងដើមទ្រូង ដោយរោគ ផ្តាសាយ អ្នកអាចទំពាមើមខ្ញីស្រស់ ផឹកទឹក តែខ្ញី ឬ ផឹកទឹកដាំ​ពីមើមខ្ញីលាយជាមួយទឹក ឃ្មុំ ១ ស្លាបព្រាបាយ ៕
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: