ព្រះគុណម៉ែ

ក្នុងខណៈដែលដួងចិត្ត របស់សាធុសប្បុរសទាំង ឡាយ កំពុង ស្ងប់ ជាពេលមួយដ៏សមគួរបំផុត ក្នុងការគិតពិចារណា ស្រមើស្រមៃ រលឹកនឹក ដល់រឿងរាវនៃជីវិតនាអតីតកាល ដែលបាន ដើរជ្រួស ហួស កន្លងមករហូតមកដល់ពេលបច្ចុប្បន្ន ជាប្រយោជន៍ដើម្បីឱ្យយើងបាន ស្គាល់ខ្លួនឯង​ឱ្យកាន់តែច្បាស់ នោះគឺការចាប់ផ្តើម រកផ្លវដោះស្រាយ បញ្ហាជីវិត ។​ យើងគួរនាំគ្នា​រលឹកនឹកឃើញដល់ខ្លួនួឯងក្នុងគ្រាអតីតកាលគឺកាលដែលយើងនៅតូចៗ ពុំទាន់​ដឹងក្តី​នៅឡើយ ជាពេលដែលយើង កំពុងស្ថិតនៅក្នុងភាពរីករាយ ស្រស់ស្រាយបំផុត ព្រោះពេលនោះ ហើយ យើងច្រើនតែ​បានជួប​ប្រសព្វ នូវស្នាមញញឹមដ៏បរិសុទ្ធរបស់ម៉ែ ជាស្នាមញញឹមដែល​ផ្តល់នូវ​ភាព​កក់ក្តៅ ក្តីស្រលាញ់​ក្តីសិទ្ធស្នាល ការអនុគ្រោះ និងភាពសប្បាយរីករាយជានិច្ចសំរាប់យើង ។ យើងសែនមានសេចក្តីសុខពន់ពេក ចំពោះស្ថានភាពបែប នេះ ។ ហើយយើង​ក៏បានស្ថាបនានូវ​ស្នាម​ញញឹម ដ៏ស្រស់ស្អាតមួយ ត្រឡប់តបទៅរកម៉ែវិញ ។

យើងតែងគិតដល់វេលានាគ្រាអតីតកាល ដែលអ្នកម៉ែធ្លប្លា់បីបាច់ថែរក្សាយើង យកចិត្ត​ទុកដាក់នឹង​យើង ថ្នាក់ថ្នម បមបីយើងរហូតមក ។ យើងនៅចាំបាននូវសម្ផស្សនៃក្តីស្រលាញ់ ដ៏ក៏ក់ក្តៅ សិទ្ធ​ស្នាល...និងទន់ភ្លន់ល្វតល្វន់នោះបាន ។​ ពេលយើងមានជំងឺ​ឈឺតម្កាត់ ម៉ែតែងស្ថិតនៅក្បែរយើងជា និច្ច ចាំរក្សាព្យាបាលចាំលួងលោមប្រលោមឱ្យកំលាំងចិត្ត ចាំបញ្ចុក បាយ និងផ្ង្ងូតូទឹកសំអាតនូវគ្រឿងស្មោកគ្រោកទាំងឡាយ ដោយគ្មានការ ខ្ពើមរអើមសោះឡើយ ។


ពេលណាយើងកើតវិបត្តិភ័យតក់ស្លុតុ យើងច្រើនតែស្រែក ទ្រហោយំ ។ មានតែម៉ែម្នាក់ប៉ុណ្ណោះ ជាអ្នកចាំជូតទឹកភ្នែកឱ្យយើង និងនិយាយលួងលោមឱ្យជាកំលាំងចិត្តដល់យើងជានិច្ច មិនិថាស្ថិត នៅក្នុងកាលៈទេសៈបែបណាឡើយ ។ ពេលយើងមានទុក្ខភ័យ វិបត្តិផ្លូវចិត្ត ឬជួបប្រសព្វ នូវក្តី អន្តរាយផងទាំងពួង យើងតែងគិតដល់អ្នក ម៉ែជានិច្ច ។ នេះគឺព្រោះតែអានុភាពនៃចិត្តមេត្តា និងការបារម្ភដ៏បរិសុទ្ធ របស់ម៉ែធ្លាប់ផ្ត់ល់ឱ្យនូវម្លប់ដ៏សុខដុមរម្យនាដល់កូន ។ ការងាររបស់ ម៉ែចំពោះ កូន គឺវាធ្ងន់ធ្ងរខ្លាំងណាស់ សឹងតែអាចនិយាយបានថា ក្រៅពី ម៉ែ គឺគ្មាននរណាម្នាក់អាចមានសមត្ថភាព ធ្វើការងារនេះបានឡើយ ។

តើហេតុអ្វី ទើបយើងហ៊ាននិយាយបែបនេះ ?

ព្រោះថា ដើម្បីកូនតែម៉្យាងប៉ុណ្ណោះ ម៉ែស៊ូលះបង់ ដោយ ហោចសូម្បីជីវិតដែលជាទីស្រឡាញ់បំផុត របស់ខ្លួនួ ។ ភក្តីភាពរបស់ ម៉ែចំពោះកូន មានទំហំជ្រាលជ្រៅស្មើជីវិតរបស់ម៉ែ ។
សូមឱ្យយើងគ្រប់គ្នាប្រើប្រាស់ពេលវេលា ដ៏តិចតួចស្តច្តួស្តើង ក្នុង ខណៈដែលចិត្តកំពុងស្ងប់រម្ងាប់នេះ គិតដល់អំពើល្អរបស់ម៉ែ ឬនរណា ក៏បានដែរ ដែលធ្លាប់ចិញ្ចឹមបីបាច់ថែ រក្សាយើង តាំងតែពីតូច រហូតដល់ធំ ។ កាលបើយើងគិតដល់អំពើល្អរបស់ ម៉ែហើយនោះ រមែងធ្វើឱ្យ សន្តានចិត្តរបស់យើង មិនក្តៅក្រហាយស្តាយក្រោយឡើយ ចំពោះ កំហុសឆ្គងនាគ្រាអតីតកាល ដែលយើងបានធ្វើចំពោះម៉ែ ទាំងដែលម៉ែ ជាមនុស្សដ៏ល្អបំផុតសម្រាប់យើង ។ តែពេលខ្លះយើងបែរជាតបគុណ ម៉ែវិញ ដោយធ្វើឱ្យ ដំណក់ទឹ់កភ្នែករបស់ម៉ែ ហូរធ្លាក់កាត់ផែនថ្ពាល់ ប្រកបដោយដួងចិត្តខ្លោចផ្សា កន្ទក្ទ់កន្ទេញ្ទ ដ៏គួរ ឱ្យអាណោចអាធ័ម បំផុតច្រើនលើកច្រើនគ្រា ។
-តើហេតុអ្វី ហេតុអ្វីបានជាយើងធ្វើចំពោះម៉ែបែបនេះ?
-តើយើងមិនអាណិតម៉ែទេឬ?
កាលគ្រាដែលយើងកើតមកចាកផ្ទៃម៉ែ យើងបានធ្វើឱ្យម៉ែ ទទួលទុក្ខលំបាក យ៉ាងធ្ងន់ធ្ងរបំផុតក្នុងឆាកជីវិតរបស់ម៉ែម្តងរួចទៅហើយ តើយើងនៅមិនទាន់អស់ចិត្តទៀតទេឬ ? ថ្ងៃដែលយើងកើតមក ម៉ែ អាចស្លាប់បានគ្រប់ពេល ។ ពេលកើតហើយ ម៉ែត្រូវទទួលភារៈចិញ្ចឹម បីបាច់ថែរក្សា ។ គ្រាន់តែដើម្បីយើងប៉ុណ្ណោះ ម៉ែស៊ូទទួលយកនូវទារុណ- កម្មគ្រប់បែបយ៉ាង ផ្ទាំងស៊ីបតែមួយគត់ គឺចិញ្ចឹមកូនឱ្យបានធាត់ធំ និងរស់ស្ថិតនៅក្នុងភាពសុខដុមក្សេមក្សាន្ត ។
 

-ម្លឹងហើយតើយើងនៅចង់ឱ្យម៉ែទទួលរងនូវទារុណកម្មបន្ថែមទៀតឬ ?
-ចង់ឱ្យជីវិតរបស់ម៉ែមានតែភាពលំបាកលំបិនគ្រប់ដង្ហើមចេញចូលឬ ?

-តើយើង មិនអាណិតម៉ែទេ ឬអ្វី ?
 

ក្នុងខណៈពេលដែលម៉ែកំពុងឆ្អើរភ្លើង ម៉ែសែនលំបាកខ្លាំងណាស់ ម៉ែមិនអាចធ្វើអ្វីបានក្រៅពីការសម្រាន្តយ៉ាងស្តូកស្តឹងនៅលើគ្រែ ដែល មានកម្តៅចំហាយភ្លើងនៅពីខាងក្រោម ។ មុខគួរឱ្យអាសូរពន់ពេក សំរាប់ម៉ែ ហូបក៏ពុំសូវបាន សំរានក៏ពុំសូវលក់ ម្ហូបដែលឆ្ងាញ់ដែល ខ្លួនធ្លាប់​ចូលចិត្តក៏ត្រូវតម ។ ក្រៅពីនេះទៀត ម៉ែត្រូវបង្ខំចិត្តហូបថ្នាំ មិនថាថ្នាំនោះល្វីងចត់យ៉ាងណា ឬក៏ខ្លួន​មិន​ចូលចិត្តក៏ដោយចុះ ការ លំបាកទាំងនេះគឺដោយសារតែកូនប៉ុណ្ណោះណោះ បើមិនមែនដោយសារតែ កូនទេ ម៉ែក៏មិនចាំបាច់មកលំបាកដូចនេះដែរ ។ 



Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: