ព្រហ្មវិហារធម៌ ៤ សំខាន់យ៉ាងណាចំពោះមនុស្ស? How important are the 4 Brahma Viharas to humans?

ព្រហ្មវិហារធម៌ ៤៖ គោលធម៌ដ៏ប្រសើរសម្រាប់អ្នកដឹកនាំ និងការរស់នៅ

"តើអ្នកដឹកនាំខ្មែរ រាប់តាំងពីមន្ត្រីរាជការថ្នាក់ក្រោម រហូតដល់ថ្នាក់ដឹកនាំកំពូល មានព្រហ្មវិហារធម៌ហើយឬនៅ?"

ព្រហ្មវិហារធម៌ ៤ គឺជាគ្រឿងឋិតនៅដ៏ប្រសើរ ជាគោលការណ៍ប្រព្រឹត្តិដ៏បរិសុទ្ធសម្រាប់មនុស្សជាតិ។ អ្នកដែលមានធម៌នេះក្នុងខ្លួន រមែងមានជីវិតហ្មត់ចត់ និងប្រកបដោយសេចក្តីថ្លៃថ្នូរចំពោះមនុស្ស និងសត្វទាំងឡាយ រួមមាន៖

១. មេត្តា (Loving-kindness)

សេចក្តីស្រឡាញ់ ប្រាថ្នាល្អ ចង់ឱ្យគេមានសេចក្តីសុខ និងគិតធ្វើប្រយោជន៍ដល់មនុស្សសត្វទូទៅដោយមិនរើសអើង។

២. ករុណា (Compassion)

សេចក្តីអាណិតអាសូរ ជួយសង្រ្គោះអ្នកដទៃឱ្យរួចផុតពីទុក្ខលំបាក និងការឈឺចាប់ផ្សេងៗ។

៣. មុទិតា (Sympathetic Joy)

មានសេចក្តីត្រេកអរ រីករាយនៅពេលឃើញអ្នកដទៃបានសុខ ឬទទួលបានជោគជ័យក្នុងជីវិត ដោយគ្មានចិត្តឫស្យា។

៤. ឧបេក្ខា (Equanimity)

ការតាំងចិត្តជាកណ្តាល មិនលម្អៀងដោយក្ដីស្រឡាញ់ ឬក្ដីស្អប់។ ពិចារណានូវហេតុនិងផលតាមផ្លូវធម៌ និងចេះទទួលខុសត្រូវលើកម្មដែលខ្លួនបានសាង។

💡 ការហ្វឹកហាត់ខ្លួនក្នុងព្រហ្មវិហារធម៌

  • ✔️ ផ្សព្វផ្សាយមេត្តាដល់មនុស្សទូទៅ
  • ✔️ ខ្វល់ខ្វាយជួយសង្រ្គោះអ្នកដទៃ
  • ✔️ ចូលរួមក្នុងកិច្ចការសាធារណប្រយោជន៍
  • ✔️ មិនស្អប់ខ្ពើម ឬឫស្យាអ្នកដទៃ
  • ✔️ ត្រេកអរនឹងជោគជ័យរបស់អ្នកដទៃ
  • ✔️ ដម្កល់ចិត្តជាកណ្តាលតាមការពិត

"ការហ្វឹកហាត់ឱ្យមានក្តីស្រឡាញ់មេត្តា សូម្បីដល់សត្រូវរបស់ខ្លួនបាន រមែងនឹងបាននាមថា ពុទ្ធសាសនិកដ៏ពិតប្រាកដ។"

ដោយ៖ Bongsokla