ព្រះពុទ្ធគឺជាកំពូលនៃអ្នកនយោបាយក្នុងលោក មនុស្សលោក ទេវលោក ព្រហ្មលោក ជាអ្នកការពារសិទ្ធិមនុស្ស អ្នកការពារសិទ្ធិសត្វ អ្នកការពារសម្បត្តិធនធានធម្មជាតិទឹកដីព្រៃឈើ និងជាអ្នកតំណាងឲ សុខសន្តិភាព សិទ្ធិសេរីភាព សុភមង្គល យុត្តិធម៌ សច្ចធម៌ សីលធម៌ គុណធម៌ មនុស្សធម៌ ព្រហ្មវិហារធម៌ ជាដើម ។ នយោបាយរបស់ព្រះពុទ្ធគឺ សីល សមាធិ បញ្ញា ធម្មាធិបតេយ្យ សង្ឃាធិបតេយ្យ ប្រជាធិប តេយ្យ ដឹកនាំមនុស្សសត្វ កែប្រែ ផ្លាស់ប្តូ ចូលរួម ដើម្បី ជាប្រយោជន៍ ដើម្បីសេចក្តីសុខ សេចក្តីចំរើន ទាំងបច្ចុប្បន្ន និងអនាគត កសាង ធនធានមនុស្សឲមនុស្សមានពុទ្ធិ មានបញ្ញាយល់ត្រូវ គិតត្រូវ ធ្វើការងារត្រូវឲសង្គមជាតិមានសុខសន្តិភាពសិទ្ធិសេរីភាព ឲមនុស្សធ្វើតែអំពើរល្អគ្រប់យ៉ាងដោយកាយវាចាចិត្ត វៀរចាកការប្រព្រឹត្តអាក្រក់ដោយកាយវាចាចិត្ត ដុះខាត់សំអាតចិត្តឲស្អាតប្រាសចាក លោភ: ការលោភលន់និងទ្រព្យធននិងការញៀន អំនាចបុណ្យ ស័ក្តិហួសប្រមាណ ទោស: ការប្រើអំពើរហឹង្សាដោយកាយវាចាចិត្ត មោហ: អវិជ្ជាល្ងង់ខ្លៅ ជាដើម ។

ដូចនេះអ្នកនយោបាយអ្នកដឹកនាំប្រទេសជាតិកម្ពុជា ត្រូវតែធ្វើនយោបាយ ដោយស្មោះត្រង់ ដឹកនាំឲត្រឹមត្រូវតាមច្បាប់ជាតិ ច្បាប់អន្តរជាតិ ច្បាប់សាសនា តាមគោលការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ មានយុត្តិធម៌សង្គម មានសេរីភាព ទើបប្រទេសជាតិមាន សុខសន្តិភាពរីកចំរើន ពិតប្រាកដ ៕ ដោះលែង23នាក់ដើម្បីបញ្ជាក់ថា កម្ពុជាមានការគោរព សិទ្ធិមនុស្សមាន សេរីភាព និងយុត្តិធម៌សង្គម !!!

ប្រភពពី៖ ព្រះតេជគុណ លួន សាវ៉ាត
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: