រឿងខ្លះក្នុងជីវិត មិនមែនសុទ្ធតែអាចវាស់តម្លៃដោយលុយបានឡើយ
រឿងខ្លះក្នុងជីវិត មិនមែនសុទ្ធតែអាចវាស់តម្លៃដោយលុយបានទេ។
អ្វីដែលមិនអាចទិញបាន… គឺជីវិត
ព្រោះទ្រព្យសម្បត្តិប៉ុន្មានក៏ដោយ ក៏មិនអាចប្តូរយកពេលវេលា
ឬដង្ហើមជីវិតដែលបាត់ទៅវិញបានឡើយ។
អ្វីដែលមើលមិនឃើញ… គឺចិត្តមនុស្ស
ស្នាមញញឹមខ្លះ លាក់ការឈឺចាប់។ ពាក្យផ្អែមខ្លះ លាក់ភាពមិនស្មោះត្រង់។
មនុស្សម្នាក់មើលទៅល្អ មិនប្រាកដថាចិត្តល្អដូចរូបរាងទេ។
អ្វីដែលត្រូវអត់ធ្មត់… គឺចិត្តខ្លួនឯង
ពេលខ្លះ ការឈ្នះអ្នកដទៃមិនពិបាកទេ តែការគ្រប់គ្រងអារម្មណ៍ និងបេះដូងខ្លួនឯង
ទើបជារឿងពិបាកបំផុត។
អ្វីដែលត្រូវដាក់តាមខ្លួន… គឺសតិ
ព្រោះសតិល្អ អាចជួយឲ្យយើងមិនវង្វេងពេលជួបបញ្ហា និងមិនភ្លេចខ្លួនពេលជោគជ័យ។
អ្វីដែលមិនគួរតោងទើស… គឺបញ្ហា
បញ្ហាគឺជាផ្នែកមួយនៃជីវិត។ កាន់វាយូរ មានតែធ្វើឲ្យចិត្តធ្ងន់
និងរស់នៅគ្មានក្តីសុខ។
អ្វីដែលត្រូវមានជាប់ខ្លួន… គឺបញ្ញា
ព្រោះបញ្ញា អាចនាំមនុស្សឲ្យដើរផ្លូវត្រូវ ចេះគិត ចេះអត់ធ្មត់
និងចេះរស់ដោយតម្លៃ។
ជីវិតល្អ មិនមែនស្ថិតលើអ្វីដែលយើងមានច្រើនប៉ុណ្ណា… តែស្ថិតលើថា យើងចេះគិត
ចេះដោះលែង និងចេះរស់ដោយស្មារតីប៉ុណ្ណា។
Cr…