៧ ទម្លាប់ដែលធ្វើឱ្យអ្នកបាត់បង់តម្លៃខ្លួនឯង - ត្រូវកែប្រែជាបន្ទាន់!

តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាខ្លួនឯងមិនមានទំនុកចិត្ត? ស្វែងយល់ពីទម្លាប់អវិជ្ជមានទាំង ៧ ដែលអ្នកកំពុងធ្វើដោយមិនដឹងខ្លួន ដែលកំពុងបន្តទម្លាក់តម្លៃ...
៧ ទម្លាប់ដែលធ្វើឱ្យអ្នកបាត់បង់តម្លៃខ្លួនឯង - ត្រូវកែប្រែជាបន្ទាន់!
សកម្មភាពដែលអ្នកកំពុងទម្លាក់តម្លៃខ្លួនឯងដោយមិនដឹងខ្លួន! មនុស្សជាច្រើនតែងគិតថា “តម្លៃខ្លួន” គឺកើតពីលុយ រូបរាង ឬឋានៈសង្គម។ ប៉ុន្តែការពិតទៅ តម្លៃរបស់មនុស្សម្នាក់ ត្រូវបានវាស់តាមរយៈអាកប្បកិរិយា ការគិត និងរបៀបដែលគេប្រព្រឹត្តចំពោះខ្លួនឯង និងអ្នកដទៃ។ ពេលខ្លះ យើងកំពុងធ្វើសកម្មភាពមួយចំនួន ដែលមើលទៅធម្មតា ប៉ុន្តែវាកំពុងបន្ថយតម្លៃខ្លួនយើងបន្តិចម្ដងៗ ដោយយើងមិនដឹងខ្លួនផង។ ១. ព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់គ្នា មនុស្សដែលតែងតែខ្លាចគេមិនពេញចិត្ត នឹងបាត់បង់ភាពជាខ្លួនឯង។ ការចេះគោរពអ្នកដទៃគឺល្អ ប៉ុន្តែបើដល់ថ្នាក់បោះបង់គោលការណ៍ ឬសុខចិត្តទ្រាំអ្វីគ្រប់យ៉ាង ដើម្បីឲ្យគេសរសើរ នោះអ្នកកំពុងធ្វើឲ្យខ្លួនឯងមើលទៅគ្មានតម្លៃ។ ២. មើលងាយខ្លួនឯងជាញឹកញាប់ ពាក្យដូចជា “ខ្ញុំមិនពូកែទេ” “ខ្ញុំអត់បានការ” ឬ “ខ្ញុំធ្វើអ្វីក៏ខុស” បើនិយាយញឹកញាប់ វានឹងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នក។ មុនគេមើលងាយអ្នក គឺអ្នកខ្លួនឯងដែលកំពុងមើលងាយខ្លួនឯងសិន។ ៣. អនុញ្ញាតឲ្យគេមិនគោរពអ្នក ការស្ងៀមស្ងាត់គ្រប់ពេល មិនមែនសុទ្ធតែជាការអត់ធ្មត់ទេ។ ពេលខ្លះ វាកំពុងបង្ហាញថា អ្នកអនុញ្ញាតឲ្យគេរំលោភដែនកំណត់របស់អ្នក។ មនុស្សដែលមានតម្លៃ ចេះនិយាយ “ទេ” នៅពេលចាំបាច់។ ៤. ប្រៀបធៀបខ្លួនជាមួ…