ចិត្តគេមិនដូចចិត្តយើងទេ.!
“
ចិត្តគេមិនដូចចិត្តយើង... ពេលខ្លះបញ្ហានេះ រំខាន ខួរក្បាលសម្បើមណាស់។
មិនគិតមិនបាន ពេលដែល គេ ធ្វើរឿងដែលមិនខ្វល់ពីអារម្មណ៍យើង ហេតុនេះ ក៏នឹកថា
ហេតុអីក៏កម្មវិធីសិក្សាមិនបញ្ចូល មេរៀន និយាយពី
«ដាក់ចិត្តគេក្នុងចិត្តយើង» ?
ធាតុពិតរបស់ខ្ញុំជា មនុស្សងាយ ប៉ះពាល់អារម្មណ៍ ណាស់ ជាហេតុដែលឧស្សាហ៍
រងទុក្ខព្រោះតែ ទង្វើអចេតនារបស់មនុស្សនៅជុំវិញខ្លួន។ សម្តីតែមួយម៉ាត់របស់គេ
ធ្វើឱ្យខ្ញុំឈឺក្បាល រហូតដល់មួយខែ... វាដាក់សម្ពាធណាស់...
ម៉េចក៏គេនិយាយពាក្យនោះចេញមក ដោយអត់ខ្វល់ពីអារម្មណ៍ខ្ញុំសោះអ៊ីចឹង?
បើជាខ្ញុំវិញ តើខ្ញុំអាចនិយាយទៅគេទេ?
មនុស្សដែលខំយល់ពីអារម្មណ៍គេគឺត្រូវចាញ់ប្រៀបគេ មែនទេ? មិនអ៊ីចឹងទេ!
ព្យាយាមយល់ពីគេ ដើម្បីគេ និងដើម្បីខ្លួនឯង! ថ្វីត្បិតថា
មនុស្សខ្លះធ្វើអ្វីឥតហេតុផល ព្រោះមានសារជាតិអាក្រក់ពីកំណើត
ក៏យើងគួរតែព្យាយាមយល់ពីគេ។ ពេលនេះគេគ្មានហេតុផល
តែប្រាកដជាមានហេតុផលដែលធ្វើឱ្យគេក្លាយជាមនុស្សគ្មានហេតុផល។
ខ្ញុំធ្លាប់ខឹងមិត្តម្នាក់យ៉ាងខ្លាំង
ដែលភ្លើងកំហឹងនោះបានត្រឹមតែឆេះឆាបចិត្តខ្ញុំ ទាំងដែលគ្មានអ្នកណាដឹ…